(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី២២ ខែកក្កដានេះ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមសម្ពោធភោជនីយដ្ឋាន គ្រឿងសមុទ្រ ទីអ៉ី ដែលមានទីតាំងស្ថិតនៅអគារលេខ៣៣ ផ្លូវ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា ។

ពិធីនោះក៏មានការអញ្ជើញចូលរួម ពីលោក កើត រិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌, លោក តាំង ស៊ុនឡាយ ធ្វើជាប្រធានសាលាដំបូងរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរួមទៀត។

ថ្លែងក្នុងឱកាសនោះ លោក ខៀវ កាញារីទ្ធ បានសរសើរពីភោជនីយដ្ឋានទីអ៉ី ថាធ្វើអាហារមានរសជាតិឆ្ងាញ់ មិនហិរ មិនមែនសុទ្ធតែខ្លាញ់ ដែលលោកនិងភរិយា ទទួលទានបានត្រូវមាត់ណាស់៕