(​ស្វីស)៖ អត្តពលិកថ្មី​ចំនួន ៤៥នាក់ ត្រូវបានធ្វើតេស្តរកឃើញ​សារធាតុ​ហាមឃាត់ ដែលអត្តពលិក​ទាំងនេះ ​ធ្លាប់បានចូលរួមនៅក្នុងការប្រកួតកីឡាអូឡាំពិកនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស​, ប្រទេសបារាំង និង​ទីក្រុងប៉េកាំង ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិច។

យោងតាមសេចក្ដីប្រកាសរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានឲ្យដឹងថា ក្នុងចំណោម​អត្តពលិក​ទាំង ៤៥នាក់ មាន ២៣នាក់ ជាម្ចាស់មេដៃ ឆ្នាំ២០០៨។ លោក Thomas Bach ប្រធាន IOC បន្ថែម និងបញ្ជាក់ថា​ IOC បាន​ប្ដេជ្ញាចិត្ត និងប្រឹងប្រែងអស់ពីសមត្ថភាព​ដើម្បី «ប្រយុទ្ធប្រឆាំងការប្រើ​ប្រាស់​សារធាតុញៀន»។

នៅក្នុងសេចក្ដីប្រកាសក៏បានឲ្យដឹងផងដែរថា ចំនួនអត្តពលិក​ ដែលបានរកឃើញមានប្រើសារធាតុញៀន​​​សរុប​ទាំងអស់​៩៨នាក់ រាប់ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១២៕