Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នគរបាលសង្កាត់កោះទ្រង់ ចាប់ខ្លូន​ជនសង្ស័យម្នាក់ បន្ទាប់ពី​ធ្វើសកម្មភាព​រំលោភ​ក្មេងស្រី​ អាយុ​៩ឆ្នាំ​ បាន​មួយ​ថ្ងៃ​

22-07-2016 18:08

(ក្រចេះ)៖ កម្លាំងនគរបាលសង្កាត់កោះទ្រង់ ក្រុងក្រចេះ បាន​ធ្វើការចាប់ខ្លូនជនសង្ស័យម្នាក់នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ បន្ទាប់ពីជនសង្ស័យរូបនេះ បានចាប់រំលោភក្មេងស្រីអាយុ៩ឆ្នាំម្នាក់។

បើតាមរបាយការណ៍ សមត្ថកិច្ចសង្កាត់កោះទ្រង់ បានបញ្ជាក់ថា ជនសង្ស័យឈ្មោះ អេង សិលា អាយុ៤៤ឆ្នាំ បានធ្វើសកម្មភាពរំលោភក្មេងស្រីអាយុ៩ឆ្នាំ ម្នាក់ឈ្មោះ ខ ច កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ម្សិលមិញនេះ នៅចំណុចផ្ទះឈ្មោះ ឌឹម សុឃឿន ស្ថិតក្នុងភូមិចុងកោះ សង្កាត់កោះទ្រង់ ក្រុងក្រចេះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ច ឃុំខ្លួនបណ្ណោះអាសន្ន នៅអធិការដ្ឋាននគរបាល ក្រុងក្រចេះ ដើម្បីកសាងសំណុំរឿង​ ការចាត់ការតាមនីតិវិធី៕