(ភ្នំពេញ)៖ ក្មេងស្រីគួរឱ្យអាណិតម្នាក់ ត្រូវបានជីដូនបង្កើតវាយដំរហូតដល់បែកក្បាល ព្រមទាំងមានស្នាមជាំពេញមុខមាត់ និងដងខ្លួន។ ករណីនេះបានកើតឡើងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៦​នេះ ស្ថិតនៅផ្ទះលេខ១៣ ម្ដុំរោងចក្របីជាន់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ ជីង អាយុ៦ឆ្នាំ បានរស់នៅជាមួយជីដូនតាំងពីនៅតូច ព្រោះម្ដាយរបស់គេ បែកទៅមានគ្រួសារថ្មី រយៈពេល២-៣ឆ្នាំហើយ ហើយក្មេងស្រីម្នាក់នេះ ត្រូវបានជីដូនចិត្តកំណាច ឃុំខ្លួន និងធ្វើទារណ្ឌកម្មជាច្រើនឆ្នាំមកហើយដែរ។

សមត្ថកិច្ចបានបន្ថែមថា បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងនគរបាលសង្កាត់ចោមចៅ បានចុះទៅដល់កន្លែងកើតហេតុផ្ទាល់ ដើម្បីធ្វើបញ្ឈប់ និងសាកសួររឿងហេតុ ដើម្បីធ្វើការណែនាំឱ្យ​គាត់បញ្ឈប់​អំពើហិង្សានេះ ទៅថ្ងៃក្រោយ៕