(គូ​ឡា​ឡាំ​ពួ)៖ ម៉ាឡេស៊ី​, ចិន និង​អូស្ត្រាលី នៅថ្ងៃសុក្រនេះ បានយល់ព្រមឯកភាពលើគ្នាផ្អាក​ការស្វែងរក​​​យន្តហោះម៉ាឡេស៊ីជើងហោះហើរ MH370 ដែលបានបាត់ខ្លួនកាលពីដើមឆ្នាំ ២០១៤។ នេះបើយោងតាម​ការ​ចេញផ្សាយរបស់សារព័ត៌មាន​ Channel News Asia នៅរសៀលថ្ងៃទី២២ ខែកក្កដា។

នៅក្នុង​កិច្ចប្រជុំ នាទីក្រុង Putrajaya រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនទាំងបីប្រទេសខាងលើ បានយល់ព្រម​​ផ្អាក​ការ​រុករកយន្តហោះ MH370 បន្ទាប់ពី​តំបន់ដែលបានកំណត់ក្នុងការស្វែងរក នៅភាគខាងត្បូងសមុទ្រ​ឥណ្ឌា ត្រូវ​បាន​បញ្ចប់ ប៉ុន្តែ​ការផ្អាកនេះ មិនមែនមានន័យថា ការស្វែងរកត្រូវបានបញ្ចប់នោះទេ។

​គួរបញ្ជាក់​ថា យន្តហោះ​ម៉ាឡេស៊ី ដែល​មាន​ជើងហោះហើរ MH370 បាន​បាត់ស្រមោល​ទៅ​កាលពី​ថ្ងៃ ទី​០៨ ខែ​មីនា ឆ្នាំ​២០១៤ ជាមួយនឹង​មនុស្ស​ជិត ៣០០​នាក់​៕