(ព្រៃវែង)៖ លោក ឃ្លោក ពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រៃវែង បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ឡុច វីរៈ អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនខូថែល និងជាម្ចាស់ហាង «Gateway» ពីបទលួចលួចអាគុយអង់តែន ក្រុមហ៊ុនស្មាត។

ការចេញដីកាបង្កាប់ឲ្យចាប់ខ្លូននេះ ធ្វើឡើងបន្ទាប់ពីតុលាការខេត្តព្រៃវែងបាន ទទួលពាក្យបណ្ដឹងពីឈ្មោះ ម៉ៅ សេរីវឌ្ឍនា អាយុ២៥ឆ្នាំ ដែលបានប្ដឹងចោទប្រកាន់ថា ឈ្មោះ ឡុច វីរៈ បានលួចអាគុយរបស់ក្រុមហ៊ុនស្មាត កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចបង្គោលអង់តែន ស្ថិតក្នុងភូមិព្រៃកំពែង ឃុំ ព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង អស់ចំនួន៤៨គ្រាប់។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ឈ្មោះ ឡុច វីរះ បានបើករថយន្តដឹកអាគុយទាំងអស់ នោះយកទៅលក់ឱ្យឈ្មោះ មាន អាយុ៥២ឆ្នាំ នៅភូមិ៥ សង្កាត់កំពង់លាវ មុខរបរទិញលក់អេតចាយ តែពេលនោះគាត់មិនមានលុយទិញទេ តែឈ្មោះវីរៈ និងក៏បានផ្ញើរអាគុយនៅទីនោះ មិនបានប៉ុន្មានម៉ោងផងម្ចាស់ អេតចាយបានតេទូរស័ព្ទហៅឱ្យឈ្មោះ វីរៈ ដឹកចេញពីកន្លែងរបស់ខ្លួន ហើយបានដឹកតាមរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 2AH-79525 ដឹកយកទៅលាក់ទុកផ្ទះឈ្មោះ វ៉ឺង ថុល អាយុ៣៨ឆ្នាំ នៅភូមិស្គរដាច ឃុំតាកោ ស្រុកពោធិ៍រៀង ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវរកឃើញ ហើយយកមករក្សាទុកនៅអធិការក្រុងព្រៃវែង។ លុះនៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ជនសង្ស័យត្រូវបានឃុំខ្លួននៅពន្ធនាគារខេត្តព្រៃវែង ខណៈជនសង្ស័យជាបក្ខពួក២នាក់ទៀតឈ្មោះ បារាំង និងឈ្មោះ លុច្យ វិរៈ កំពុងតែរត់គេចខ្លួន។ ប៉ុន្ដែបច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីយកមកផ្តនា្ទទោសតាមច្បាប់៕