(ភ្នំពេញ)៖ គណៈកម្មការបុណ្យសព លោក កែម ឡី បានបញ្ជាក់ឲ្យដឹងថា សពលោកបណ្ឌិត កែម ឡី នឹងបញ្ចុះ នៅវេលាថ្ងៃត្រង់ម៉ោង ១១៖៣០នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ។

តាមលិខិតជូនដំណឹងរេបស់ គណៈកម្មការបុណ្យសពដដែល បានឱ្យដឹងទៀតថា ពិធីដង្ហែសព លោក កែម ឡី នឹងរៀបចំធ្វើនៅវេលាម៉ោង ៦៖០០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា តាមគម្រោង ការដង្ហែសព លោក កែម ឡី នឹងធ្វើឡើងដោយថ្មើរជើងពីកន្លែងតម្កល់នាវត្តចាស់ ខណ្ឌជ្រោយចង្វារ រហូតដល់រង្វង់មូលចោមចៅ ទើបដង្ហែរតាមរថយន្ត និងម៉ូតូបន្ត ដែលបំណងនេះត្រូវបានសាលារាជធានីបដិសេធ ព្រោះនាំឲ្យបាត់បង់សណ្ដាប់ធ្នាប់ កកស្ទះចរាចរ នឹងអាចកើតបញ្ហាផ្សេងៗផងដែរ។

ទាក់ទងនឹងការសម្រេចនេះ អ្នកស្រី ប៊ូ រចនា ភរិយាសព លោក កែម ឡី បានអំពាវនាវ ឲ្យអ្នកចូលរួមទាំងអស់ជៀសវាងការ ដង្ហែសពដោយថ្មើរជើង គឺសូមឲ្យហែដោយរថយន្ត និងម៉ូតូវិញ ដើម្បីសុវត្ថិភាពទាំងអស់គ្នា៕

ខាងក្រោមនេះជាលិខិតជូនដំណឹងពីកម្មវិធីដង្ហែសព លោក កែម ឡី៖