(ភ្នំពេញ)៖ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចេញសេចក្តីជូនដំណឹងមួយ ដោយអំពាវនាវឲ្យប្រជាពលរដ្ឋ អញ្ជើញទៅចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតាមសាលាឃុំ សង្កាត់ និងតាមភូមិមួយចំនួន ក្នុងឃុំ សង្កាត់ ដែលបើកធ្វើការជារៀងរាល់ថ្ងៃ (ក្នុងម៉ោងធ្វើការ) គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។

នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦នេះ មេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ សូមអញ្ជើញត្រៀមខ្លួនរៀបចំឯកសារ ដើម្បីទៅចុះឈ្មោះតាមកាលកំណត់របស់គ.ជ.ប។

គ.ជ.ប បញ្ជាក់ថា ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ មានសារៈសំខាន់ណាស់ គឺសម្រាប់បម្រើឲ្យការងារ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧។

គ.ជ.ប សង្កត់ធ្ងន់ថា «បើបងប្អូនមិនបានទៅចុះឈ្មោះបោះឆ្នោតទេនោះ នៅថ្ងៃបោះឆ្នោតនឹងមិនអាចបោះឆ្នោតបានទេ»

សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ទាំងស្រុង៖