(ភ្នំពេញ)៖ ជារឿងដ៏រសើប និងភ្ញាក់ផ្អើលបំផុត ខណៈដែលអតីតសង្សារតារាចម្រៀង​ វ៉ាន់ នី​ឡា គឺលោក គុយ សិទ្ធិស័ក្តិ មិនទាន់កន្លងផុត បានមួយថ្ងៃស្រួលផង ក៏ស្រាប់តែត្រូវ​បាន គេ​បក​អាក្រាត ទម្លាយអាថ៌កំបាំងរឿងជំពាក់លុយ ៣០០ដុល្លារ និង​រឿងបោកប្រាស់រថយន្តគេមួយ​គ្រឿង​ទៀត​ ស្រ​បពេលលោក គុយ សិទ្ធិសក្តិ បានលក់ឲ្យភាគីម្ខាងទៀត តែបែរជាប្រែក្រឡា​ស់​ យករថ​យន្ត​ទៅវិញ ថែមទាំងមិនប្រគល់ប្រាក់ថ្លៃទិញរថយន្ត មកឲ្យម្ចាស់ដើមគេវិញឡើយ។

នៅលើ Account Facebook បុរសម្នាក់ដែលមានឈ្មោះថា «Sim Sotheara» បានសរសេរបង្ហោះ​ភា្ជប់ជាមួយរូបថត​ថា «គុយ សិទ្ធិស័ក្តិ នេះបានលក់រថយន្តម៉ាក Hummer ឲ្យខ្ញុំក្នុងតម្លៃ៨ពាន់​ដុ​ល្លារ ក្រោយពីលក់រថយន្តឲ្យបានខ្ញុំ ចំនួន១០ថ្ងៃ បន្ទាប់មក គុយ សិទ្ធិស័ក្តិ បានប្រាប់ថា ម្តាយវាសុំលោះយកឡានទៅវិញ»។

ប្រភពខាងលើបានបន្តថា «បន្ទាប់មក ខ្ញុំក៏យល់ព្រមហើយបើកឡាន យកទៅឲ្យវាដល់ផ្ទះ​រួចក៏ជួបម្តាយវា ហើយម្តាយវាក៏សុំខ្ញុំឲ្យយក​ឡានចូលផ្ទះ ប្រាប់ថា កុំឲ្យអ្នកជិតខាងដឹង​ខ្មាស់គេ ហើយ​ភ្លាមនោះ គុយ សិទ្ធិស័ក្តិ បានគេចខ្លួនចេញពីផ្ទះ ហើយម្តាយគេក៏បិទទ្វារមិន​បានប្រគ​ល់​លុយឲ្យខ្ញុំទេ។ នេះប្រហែលវាអាងឪពុកវាឧត្តមសេនីយ៍ នៅក្រសួងមហាផ្ទៃ បានជាហ៊ានដើរបោកប្រាស់គេ គ្រប់គ្នាបែបនេះ។ សំណុំរឿងនេះ ខ្ញុំបានប្តឹងទៅសាលាដំបូងរាជធានី​ភ្នំពេញ​ហើយ!»។

ជុំវិញរឿងរ៉ាវចោទប្រកាន់ខាងលើនេះ គេហទំព័រ Khmertalking នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦នេះ មិនទាន់អាចស្វែងការបកស្រាយ ពីសំណាក់លោកមន្រ្តីស័ក្តិ៤កន្លះ គុយ សិទ្ធិសក្តិ បាននៅឡើយទេ​ ខណៈរឿងជំពាក់លុយគេ៣០០ដុល្លារ ក៏កំពុតែក្លាយជាប្រធានបទក្តៅ ​នៃការនិយាយជជែកវែក ពីសំណាកទស្សនិកជន​ផ​ងដែរ​ថា ហេតុអ្វី​មាន​តួនាទីធំប៉ុណ្ណឹងហើ​យ ​បែ​រ​ជាដើរជំពាក់លុយគេ មិនសង រហូតត្រូវបានគេទម្លាយ បង្កជាក្តីអាម៉ាស់បែបនេះ៕