(ភ្នំពេញ)៖ ក្នុងឱកាសគម្រប់ខួប៣ឆ្ នាំរបស់ហាងការ៉េម ស្វិនសិន ខេមបូ​ឌា ​ (Swensen’s Cambodia) មានការផ្ដល់ជូនកម្មវិធី ពិសេស ទិញ ១ ថែមជូន ១ ភ្លាមៗ គ្រប់ការ៉េមសាន់ដេទាំងអស់ តែមិនរួមបញ្ចូល Ice Cream Cake និង Quart នោះទេ។

កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១៦​ នៅវេលាម៉ោង ៣រសៀល ដល់ ម៉ោង៦ល្ងាច ហើយមានតែនៅហាងការ៉េម Swensen’s សាខាវិមានទិព្វ ដែលស្ថិ តនៅខាងក្រោយស្ថានទូតអាឡឺម៉ង់តែប៉ុណ្ណោះ ក្នុងកម្មវិធីពិសេសនេះ ក៏មានសកម្មភាពសប្បាយ ជាច្រើនផងដែរ ដូចជាការថតរូបជាមួយនឹង ស៊ុមហ្វេសប៊ុកដ៏ស្រស់ស្អាតរបស់ការ៉េម ស្វិនសិន ក៏ដូចជាការទទួលបាននូវកាសបង្វិលកង Giant Spin Wheel ដើម្បីឈ្នះរង្វន់ជាច្រើន នូវរាល់ការចំណាយចាប់ពី​ ៧ដុលា្លរឡើងទៅ ។

ហាងការ៉េម ស្វិនសិនជាហាងការ៉េម ដ៏ល្បីនៅសហរដ្ឋអាមេរិក ដែលបច្ចុប្បន្ន ហាងការ៉េមស្វិនសិន មានចំនួន ៧ ហាង ក្នុងព្រះរាជាណាចក្រកម្ពុជា រួមមាន ស្វិនសិនវិមានទិព្វ  ស្វិនសិនកម្ពុជាក្រោម ស្វិនសិនសូវណ្ណា ស្វិនសិនសូរីយា ស្វិនសិនសៀមរាប ស្វិនសិនបាត់ដំបង និង  ស្វិនសិន អ៊ីអនម៉ល់។ ហាងការ៉េមដ៏ល្បីនេះ ត្រូវបាននាំចូល និងចែកចាយផ្ដាច់មុខដោយក្រុមហ៊ុន​អ៊ីអេហ្វជី (EFG)​ ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុន​ ​អ​ អិម អេ គ្រុប(ខេមបូឌា) ​RMA Cambodia៕