(ភ្នំពេញ)៖ ជនសង្ស័យ៩នាក់ត្រូវបានកម្លាំង នគរបាលខណ្ឌជ្រោយចង្វារបង្ក្រាប និងឃាត់ខ្លួនជាបន្តបន្ទាប់ ដោយដកហូតបានថ្នាំញៀន ៣កញ្ចប់និងម៉ូតូ៥គ្រឿង នៅវេលាម៉ោង ១២៖៣០នាទីយប់ ឈានចូលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចតាមបណ្ដោយ ផ្លូវជាតិលេខ៦ ស្ថិតក្នុងព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។

លោកវរសេនីយ៍ត្រី ឯក សេរីវុធ អធិការរងនគរបាលយុត្តិធម៌ ខណ្ឌជ្រោយចង្វារ បានបញ្ជាក់ថា ខណៈកម្លាំងនគរបាលយើងបានសហការបន្តដាក់ គោលដៅក្នុងភូមិសាស្ត្រខណ្ឌ ទាំងមូលដើម្បីយាមល្បាត ក៏ប្រទះឃើញ យុវជនទាំង៩នាក់ជិះ ម៉ូតូ៥គ្រឿង ដោយគួរសង្ស័យទើបឃាត់ដើម្បីត្រួតពិនិត្យជាបន្តបន្ទាប់ បានរកឃើញថ្នាំញៀនជាប្រភេទ ម៉ាទឹកកកចំនួន៣ កញ្ចប់ ដែលជនទាំងនេះបានលាក់ទុក នូវនិងខ្លួនបម្រុង យកទៅប្រើប្រាស់។

លោក ឯក សេរីវុធ បានបញ្ជាក់ទៀតថា បន្ទាប់ពីឃាត់ខ្លួនសួ រនាំជាបន្តបន្ទាប់ ជនត្រូវសង្ស័យទាំង៩នាក់ បានឆ្លើយសារ ភាពប្រាប់ស មត្ថកិច្ចថា ពួកគេបានទិញគ្រឿងញៀននេះ ដើម្បីយកទៅជក់រួមជាមួយគ្នា។ ជាមួយគ្នានោះ កម្លាំងនគរបាលយើង បានធ្វើការដកហូតម៉ូតូចំនួន៥គ្រឿង ដែលជ នទាំងនេះ ជិះធ្វើសកម្មភាពផងដែរ ។

លោក ឯក សេរីវុធ បានបន្ថែមថា ជនត្រូវសង្ស័យ៖ឈ្មោះ អ៊ុន សុធារ័ត្ន ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរបើករថយ ន្ដដឹកឥដ្ឋ ទី២-ឈ្មោះ យ៉ុន សីហា ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរកម្មករឡឥដ្ឋ ទី៣-ឈ្មោះ សុខ ខា ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរកម្មករសំណង់ ទី៤-ឈ្មោះ គង់ វិចា ភេទប្រុស អាយុ១៨ឆ្នាំ មានមុខរបរកម្មករសំណង់ ទី៥ -ឈ្មោះ យឹម វុទ្ធី ភេទប្រុស អាយុ២៤ឆ្នាំ មានមុខរបរជាង ដេរពូក ទី៦-ឈ្មោះ ពៅ ដារូ ភេទប្រុស អាយុ១៧ឆ្នាំ មាន មុខរបរជាងតោន ទី៧-ឈ្មោះ កែវ រ៉ា ភេទប្រុស អាយុ១៤ ឆ្នាំ មានមុខរបរជាសិស្ស ទី៨-ឈ្មោះ កែវ រិទ្ធ ភេទប្រុស អា យុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាកដ ទី៩-ឈ្មោះ អៀង ដាំងសឺត ភេទប្រុស អាយុ១៧ឆ្នាំ មានមុខរបរមិនពិតប្រាក ប្រាកដ ។

លោក ឯក សេរីវុធ បានបន្ថែមទៀតថា បច្ចុប្បន្ន ជនសង្ស័យ ទាំង៩នាក់រួមជាមួយវត្ថុតាង បាននិងកំពុងបន្តសាកសួរនៅ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿ ងចាត់ការតាមនិតិវិធី ៕