(ត្បូងឃ្មុំ)៖ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅយប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ បានធ្វើការល្បាតត្រួតពិនិត្យ នៅចំណុចមុខវត្ត ស្ថិតក្នុងភូមិត្បូងវត្ត ឃុំមេមត់ ស្រុកមេមត់ ដោយឃាត់ខ្លួនមុខសញ្ញា ជួញដូរគ្រឿងញៀន២នាក់ និងដកហូតថ្នាំមួយកញ្ចប់ធំ។

ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ ទី១-ឈ្មោះ វ័ន ជិនហ៊ី ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិខ្នងក្រពើលិច ឃុំជាំតាម៉ៅ ស្រុកមេមត់ និងទី២-ឈ្មោះ វិត កាលី ហៅ អូន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិតាម៉ៅកើត ឃុំជាំតាម៉ៅ ស្រុកមេមត់។

លោកស្នងការ បានបន្តទៀតថា ក្រោយចាប់ខ្លួន សមត្ថកិច្ចរកឃើញម៉្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀន ចំនួន ០១កញ្ចប់ធំ និងបានដកហូតម៉ូតូចំនួន ០២គ្រឿង(ស្កូភី និងសង់កូរ៉េ) ។

បច្ចុប្បន្នសមត្ថកិច្ចកំពុង កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ត៕