(ភ្នំពេញ)៖ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានបញ្ជាក់ថា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ រួមជាមួយកម្លាំងប៉ុស្តិ៍ទឹកថ្លា បានចុះរដ្ឋបាលលើ ទីតាំងសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ជាលទ្ធផលឃាត់ខ្លួនមនុស្ស១០នាក់។

លោកបានបន្តទៀតថា ក្រៅពីការចាប់ខ្លួនមនុស្សកម្លាំងនគរបាលរបស់លោក ក៏បានដកហូតឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ។

បច្ចុប្បន្ន យើងកំពុងសហការណ៍ជាមួយ ការិយាល័យគ្រឿងញៀន ដើម្បីធ្វើតេស្ត និងសាកសួរ ដើម្បីក៏សាងសំណុំរឿងបញ្ចូនទៅតុលាការ៕