(ព្រៃវែង)៖ ការប្របកួតកីឡាពានរង្វាន់់ «សម្តេចក្រឡាហោម ស ខេង» ឆ្នាំ២០១៦ បានធ្វើការចាប់ឆ្នោតជ្រើសរើសពូល តាមប្រភេទកីឡាហើយ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦នេះ ដែលត្រូវបានរៀបចំឡើង នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង។

ការប្រកួតកីឡានេះ រៀបចំឡើងដោយសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តព្រៃវែង សហការបច្ចេកទេស ជាមួយមន្ទីរអប់រំកាយ និងកីឡាខេត្តព្រៃវែង ហើយការចាប់ឆ្នោតជ្រើសរើស ពូលទាំង៣ប្រភេទកីឡានេះ មានការអញ្ជើញចូលរួមពីលោក ស សុខា ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តព្រៃវែង លោក បឹង គីមតោ អនុប្រធាននាយកដ្ឋានកីឡា លោក វ៉ែន ប្រណី អនុប្រធានមន្ទីរអប់រំកាយ និងកីឡាខេត្តព្រៃវែង។

សម្រាប់ក្រុមបាល់ទាត់មាន២៣ក្រុម បែងចែកជា ៦ពូលរួមមាន៖

- ពូល «ក» សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពារាំង, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រះស្តេច, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបាភ្នំ និងសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកញ្ច្រៀច។
 
- ពូល «ខ» ​ក្រុមសេះស, សាកលវិទ្យាល័យ ជា ស៊ីម កំចាយមារ, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពោធិ៍រៀង និងសហភាពសហព័ន្ធយុវជនកម្ពុជាស៊ីធរកណ្តាល។

- ពូល «គ» សាលាគរុកោសល្យខេត្តព្រៃវែង, យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា មន្ទីរអភិវឌ្ឍន៍ជនបទ, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្វាយអន្ទរ និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំចាយមារ។

- ពូល «ឃ» សហភាពសហព័ន្ធយុវជនកម្ពុជាឃុំត្នោត, យុវជនមនុស្សធម៌, យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ស្នងការដ្ឋានខេត្តព្រៃវែង និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង (ក្រុមលេខាធិការដ្ឋាន)

- ពូល «ង» សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងព្រៃវែង, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកមេសាង, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំពង់ត្របែក និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាសង្កាត់ជើងទឹក។

- ពូល «ច» សហភាពសហព័ន្ធយុវជនកម្ពុជាខ្មែរ -ឥស្លាម, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពាមរក៍ និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពាមជ័រ។

ចំពោះក្រុមបាល់ទះមាន១៨ក្រុម បែងចែកជា៤ពូលរួមមាន៖

- ពូល «ក» សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបាភ្នំ, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកព្រះស្តេច, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកញ្ច្រៀច និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពាមជរ។

- ពូល «ខ» វិសាខា (B), សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង (ក្រុមលេខាធិការដ្ឋាន), សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងព្រៃវែង និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពោធិ៍រៀង។

- ពូល «គ» សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស៊ីធរកណ្តាល, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្វាយអន្ទរ, សាលាគរុកោសល្យខេត្តព្រៃវែង, មន្ទីរអភិវឌ្ឍន៍ខេត្តព្រៃវែង និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពាមរក៍។

-ពូល «ឃ» សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកពារាំង, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំពង់ត្របែក, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំចាយមារ, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកមេសាង និងអង្គការសបី (ស៣) ។

ក្រុមសីប៉ាក់តាក្រមាន៨ក្រុម បែងចែកជា២ពូលរួមមាន៖

- ពូល «A» វិទ្យាល័យព្រះអង្គដួង, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំចាយមារ, សហភាពសហព័ន្ធយុវជនកម្ពុជាក្រុងព្រៃវែង និងយុវជនវីរ:ការពារព្រំដែនខេត្តព្រៃវែង។
- ពូល «B» សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត (ក្រុមលេខាធិការដ្ឋាន), ស្នងការដ្ឋានខេត្តព្រៃវែង, សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្វាយអន្ទរ និងសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកញ្ច្រៀច៕