(ភ្នំពេញ)៖ ក្រុមហ៊ុន IBM បានរៀបចំកម្មវិធីសិក្ខាសាលាមួយ ស្តីពីបច្ចេកវិទ្យាធនាគារដ៏ឆ្លាតវៃ លើកដំបូងក្នុងប្រទេសកម្ពុជា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ថ្ងៃទី២០​ ខែកក្កដា ឆ្នាំ២០១៦។

គោលបំណងនៃការៀបចំ កម្មវិធីសិក្ខាសាលាមួយស្តីពីបច្ចេកវិទ្យា ធនាគារដ៏ឆ្លាតវៃលើកដំបូង ក្នុងប្រទេសកម្ពុជា គឺដើម្បីបង្ហាញយ៉ាងទូលាយ ក្នុងការស្វែងរកដំណោះស្រាយ ធ្វើការផ្លាស់ប្តូរនូវព័ត៌មានវិទ្យា សម្រាប់ស្ថាប័នធនាគារ ឲ្យកាន់តែមានភាពល្អប្រសើរ ដូចជាការផ្តោតលើទិន្នន័យថ្មីៗនៃការប្រើប្រាស់កុំព្យូទ័រ និងទទួលបានអត្ថប្រយោជន៍ ជាច្រើន ដើម្បីធ្វើការប្រកួតប្រជែងនៅលើទីផ្សារ។

នេះជាផ្នែកមួយដែលក្រុម ហ៊ុន  IBM បានលើកឡើងពី Smarter Computing ក្នុងការជួយស្វែងរកដំណោះស្រាយដល់ថ្នាក់ដឹកនាំអាជីវកម្ម ពីអានុភាពនៃបច្ចេកវិទ្យា Cloud និង ថាមពល នៃការកំណត់ទិន្នន័យធំៗ និងធានាស្វែងរកព័ត៌មានសំខាន់ៗ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ IBM។

សេចក្តីប្រកាសព័ត៌មានដដែលបានបន្តថា លោក Nguyrn Kim Hoa ប្រធានផ្នែក Systems Hardware នៃក្រុមហ៊ុន IBM រៀតណាម និង កម្ពុជា បានឲ្យដឹងថា «ស្ថាប័នធនាគារកំពុងដោះស្រាយ ជាមួយទិន្នន័យ ដែលបានកើនឡើងជាលំដាប់នៅក្នុងស្ថានភាពមួយដែលមានភាពស្មុគស្មាញ បន្ថែមពីលើនេះទៅទៀត ការកើនឡើងយ៉ាងឆាប់រហ័សនូវឧបករណ៍ចល័ត បានផ្លាស់ប្តូរក្នុងការទិញទំនិញ របស់អតិថិជន ការធ្វើអាជីវកម្មនិងបច្ចេកវិទ្យា ដ៏មានប្រសិទ្ធភាពលើទីផ្សារនៅយុគសម័យបច្ចេកវិទ្យាកុំព្យូទ័រនេះ ការធ្វើអាជីវកម្មនីមួយៗ គឺកំពុងតែស្វែងរកនូវវិធីសាស្រ្តណាដែលជឿនលឿនជាងមុនដើម្បី Cloud អាចទាញយកគុណប្រយោជន៍ នៃយុគសម័យថ្មីនេះ ហើយបង្កើនការយល់ដឹងក្នុងការផ្ទុកទិន្នន័យច្រើន និងផ្តល់នូវមធ្យោបាយថ្មី ដើម្បីចែករំលែកធនធានប្រកបដោយសុវត្ថិភាព»