(ភ្នំពេញ)៖ ភាពល្អឥតខ្ចោះ នៃ The All-new Audi A4 សេរីថ្មី ឆ្នាំ២០១៦ បានបង្ហាញវត្ដមាននៅកម្ពុជាហើយ ដែលប្រកបដោយការច្នៃប្រឌិតខ្ពស់ អត្ថប្រយោជន៍ច្រើន លើសពី ការរំពឹងទុក ពិសេសភាពងាយស្រួល និងសុវត្ថិភាព១០០% គ្រប់ស្ថានភាពផ្លូវទាំងអស់ ពិសេស Audi A4 និង Q7 សេរីថ្មីនេះ ស៊ីសាំងតិចសន្សំសំចៃខ្ពស់សម្រាប់ តម្លៃវិញ ចាប់ពី៧៦,៨០០ដុល្លារឡើងទៅ។

លោក Antoine Jeanson នាយកប្រតិបត្ដិនៃក្រុមហ៊ុន Audi ប្រចាំកម្ពុជា បានថ្លែងថា The All-new Audi A4 ឆ្នាំ២០១៦នេះ គឺបានរចនាឡើងមកយ៉ាងល្អប្រណិត ផ្ទៃមុខ ខាងមុខច្បាស់ ការរចនា​ផ្នែកនីមួយៗ​មានភាព​ច្បាស់លាស់ និងពោរពេញដោយភាពស្វាហាប់ និងភាពជាក់លាក់ ចំណែកតួរថយន្ដ បានធ្វើឡើងពីវត្ថុធាតុដើម ដ៏ត្រឹមត្រូវ និងដាក់ចំគៅផងដែរ  ដែលធ្វើឲ្យអតិថិជនមានភាពភ្ញាក់ផ្អើល នូវភាពពីលក្ខណៈពិសេសៗរបស់រថយន្ដនេះ។
 
លោកបន្ថែមថា «ដោយសារតែភាពពិសេស ដែលអ្នកជំនាញបានច្នៃប្រឌិតឡើងនេះហើយ បានជាការជាវពីសំណាក់អតិថិជនកាន់តែមានការកើនឡើងនៅលក់ ហើយបើធៀប ពីខែមករា ដល់ ខែមេសា ឆ្នាំ២០១៦ ការលក់កើនឡើងជាង ៤.៩%  គឺមានចំនួន៦២០,១០០គ្រឿង បើធៀបនឹងឆ្នាំ២០១៥»


សូមទស្សនាដូចខាងក្រោម៖