(ភ្នំពេញ)៖ លោក មុំ សៀក ប្រធានសហភាពស្មារតីយុវជនដើម្បីការងារកម្ពុជា (YSCCL) នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ បានប្រកាសក្ដែងៗ ថ្កោលទោសលើលោក សម រង្ស៊ី ដែលបានស្នើឱ្យ​សហគមអឺរ៉ុបឈប់ទិញផលិតផលសំលៀកបំពាក់ពីកម្ពុជា ដោយបានហៅទង្វើអគតិនេះ ជាទង្វើសាហាវឃោឃៅ ពិសពុលព្រៃផ្សៃបំផុត មកលើប្រជាពលរដ្ឋរបស់កម្ពុជា ក៏ដូចជាបានផ្ដល់ការប៉ះ​ពាល់​ដល់​ជីវភាពកម្មករនិយោជិតផងដែរ។

ប្រធានសហជីពរូបនេះ បានធ្វើការអំពាវនាវដល់សហគមអឺរ៉ុប កុំជឿពាក្យសម្ដីអគតិគ្មានការទទួលខុសត្រូវ គ្មានបានការរបស់លោក សម រង្ស៊ី និងជួយបន្តបើកទីផ្សារនាំចូល និងបន្ថែមការទទួល​ទិញ​សម្លៀកបំពាក់ពីកម្ពុជា។

សូមជំរាបថា លោក សម រង្ស៊ី ត្រូវបានប្រជាពលរដ្ឋ កម្មករនិយោជិតជាច្រើនម៉ឺនសែននាក់ ប្រកាសធ្វើការរិះគន់ថ្កោលទោសយ៉ាងកក្រើក បន្ទាប់ពីលោក បានស្នើឱ្យសហភាពអឺរ៉ុបអន្តរាគមន៍គាបសង្កត់ បិទកានាំចូលផលិតផលសម្លៀកបំពាក់ទៅលក់នៅទីផ្សារអឺរ៉ុប នាពេលថ្មីៗនេះ៕