(ភ្នំពេញ)៖ លោក ថម ម៉ាលីណូស្គី​ (Tom Malinowski) ឧបការីក្រសួងការបរទេសសហរដ្ឋអាមេរិក និងសហការីរបស់លោក បានចូលគោរពវិញ្ញាណក្ខន្ធសព លោក កែម ឡី អំឡុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦នេះ។

លោក Tom Malinowski ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ (DRL) បានមកធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០១៦។

មុននឹងបញ្ចប់ទស្សនកិច្ចនៅកម្ពុជាពេលនេះ លោក Tom Malinowski នឹងមានសន្និសីទកាសែតលក្ខណៈចង្អៀតមួយ នៅម៉ោងជាង៣៖០០រសៀល ដើម្បីបញ្ជាក់អំពីលទ្ធផល ដែលលោកមកប្រទេសកម្ពុជាផងដែរ៕