(ភ្នំពេញ)៖ ក្នុងប្រតិបត្តិការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ សមត្ថកិច្ច នគរបាលចរាចរណ៍បានត្រួតពិនិត្យ យានយន្តចំនួន៤៤១គ្រឿង ក្នុងនោះមានម៉ូតូចំនួន៣០០គ្រឿង និងរថយន្ត១៤១គ្រឿង ដោយបាន ចេញប័ណ្ណពិន័យបទល្មើសចំនួន៨៥គ្រឿង (ម៉ូតូ៦៥គ្រឿង និងរថយន្ត២០គ្រឿង) នេះបើយោងតាមរបាយការណ៍លទ្ធនៃការត្រួតពិនិត្យ អ្នកបើកបរក្រោមឥទ្ធិពលស្រវឹង។

យ៉ាងណាក៏ដោយនៅក្នុងប្រតិបត្តិការ ត្រួតពិនិត្យខាងលើនេះ កម្លាំងសមត្ថកិច្ចមិនបានឃាត់ខ្លួន អ្នកបើកបរយានយន្តនោះទេ។

គួរបញ្ជាក់ថា លទ្ធផលត្រួតពិនិត្យរយៈពេលៈ១២១លើក បានឃាត់អ្នកបើកបរយានយន្តចំនួន៤៥៩នាក់ ក្នុងនោះអ្នកបើកបររថយន្ត ចំនួន១០៥នាក់ (ស្រី៣នាក់) និងអ្នកបើកបរម៉ូតូចំនួន៣៥៤នាក់៕