(ស្វាយរៀង)៖ លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់បទបញ្ជាដល់នាយទាហាន ទាំងអស់ត្រូវយក ចិត្តទុកដាក់ គោរពវិនយ័ម៉ឺងម៉ាត់ មានក្រមសីលធម៌ និងវិជ្ជាជីវៈត្រឹមត្រូវ និងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីការពារសន្តិសុខ សុវត្ថិភាពបំរើ និងសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលានិងមានប្រសិទ្ធភាព ជាទីបំផុតតបតាមការណែនាំជាប្រចាំរបស់ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស។

ការដាក់បទបញ្ជារបស់មេបញ្ជាការអាវុធហត្ថខាងលើនេះ បានធ្វើឡើងនៅ ថ្ងៃទី១៩ ខែកក្ដដា ឆ្នាំ២០១៦ ស្ថិតនៅបញ្ជាការដ្ឋានកង រាអាវុធហត្តស្វាយរៀង ក្នុងពិធីប្រកាសមុខដំណែង និងបំពាក់ឋានន្តរស័ក្តិ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមក្នុងផងដែរពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងនាយការិយាល័យ ចំណុះសរុបវត្តមានចំនួន៥៣នាក់។

មន្រ្តីអាវុធហត្ថខេត្តស្វាយរៀង បានឲ្យដឹងថា នៅក្នុងពិធីនេះមានការ ប្រកាសមុខដំណែង៧នាក់ក្នុងនោះមុខដំណែងនាយរងសេនា ធិការដ្ឋានកងរាជអាវុធហត្ថខេត្ត ០២នាក់ មេបញ្ជាការកងរាជអាវុធហត្ថ ក្រុងស្រុក០២នាក់ គឺក្រុងស្វាយរៀង និងមេបញ្ជាការ កងរាជអាវុធហត្ថរំដួល មេបញ្ជាការរងស្រុករមាសហែកម្នាក់ និងនាយការិយាលយ័ ០២នាក់ បំពាក់ឋានន្តរស័ក្តិចំនួន០៧ នាក់ជា អាវុធហត្ថនារី០៦ នាក់មានថ្នាក់អនុសេនីយ៍ត្រី០១ នាក់ ថ្នាក់ព្រិន្ទបាលឯក ០៦ នាក់ជានារី៕