(សៀមរាប)៖ លោកវេជ្ជបណ្ឌិត ម៉ក់ សំអឿន ប្រធានទីភ្នាក់ងារប្រតិបត្តិពិសេស ស្រុកប្រតិបត្តិអង្គរជុំ ខេត្តសៀមរាប បានចេញលិខិតបំភ្លឺមួយជូន ទៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ជុំវិញភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទី ភារកិច្ចនៅខេត្តសៀមរាប។

ការបំភ្លឺរបស់ លោក វេជ្ជបណ្ឌិត ម៉ក់ សំអឿន បានធ្វើឡើងក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ ទទួលបានពាក្យបណ្តឹងដែលបានចោទប្រកាន់ លោក វេជ្ជបណ្ឌិត ម៉ក់ សំអឿន ពាក់ព័ន្ធភាពមិនប្រក្រតីក្នុងការអនុវត្តតួនាទី ភារកិច្ចនៅខេត្តសៀមរាបមានដូចជា៖

១៖ មិនបានផ្តល់ប្រាក់ហិរញ្ញាប្បទានរបស់បុគ្គលិក ជូនដល់មន្រ្តី បុគ្គលិក មណ្ឌលសុខភាពក្នុងស្រុកពួក ស្រុកអង្គជុំនិងស្រុកវ៉ារិន នៃស្រុកប្រតិបត្តិអង្គរជុំ ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៥ រហូតដល់ខែ កុម្ភៈ ឆ្នាំ២០១៦។

២៖ បង្កើតជាប័ណ្ណធានារ៉ាប់រងសុខភាពដោយតម្រូវឲ្យប្រជាពលរដ្ឋបង់ប្រាក់ចំនួន១០.០០០រៀល ប៉ុន្តែប្រាក់សេវាប្បទានទាំងអស់នោះ មិនបានចូលអង្គភាពមន្ទីរពេទ្យ និងមណ្ឌលសុខភាពឡើយ។

ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ អង្គភាពប្រឆាំងអំពើពុករលួយ បានទទួលការបំភ្លឺពី លោក វេជ្ជបណ្ឌិត ម៉ក់ សំអឿន ប្រធានទីភ្នាក់ងារប្រតិបត្តិពិសេស ស្រុកប្រតិបត្តិអង្គរជុំ ខេត្តសៀមរាបរួចរាល់ហើយ។

លិខិតបំភ្លឺនោះ មានខ្លឹមសារទាំងស្រុងដូចតទៅ៖