Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងសេដ្ឋកិច្ចប្រកាសដេញថ្លៃលក់ឈើ ជាង ២៦៥ម៉ែត្រគូប នៅក្នុងខេត្តស្ទឹងត្រែង តម្លៃមូលដ្ឋានជិត១០ម៉ឺនដុល្លារ

19-07-2016 08:59

(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ដេញថ្លៃលក់ឈើចំនួន ២៦៥.៣៣៤ម៉ែត្រគូប ដែលមានតម្លៃមូលដ្ឋាន ៣៧៨,៤១៩,៤៤០រៀល ជិត ១០ម៉ឺនដុល្លារអាមេរិក។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា ឈើដែលដាក់ឲ្យដេញថ្លៃនេះ គឺជាឈើដែលគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើ​ ចាប់បាននាពេលកន្លងមក ហើយកំពុងរក្សាទុកនៅក្នុងខេត្តស្ទឹងត្រែង។

សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា ការដេញថ្លៃនឹងធ្វើនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ នៅសាលាខេត្តស្ទឹងត្រែង៕