(ភ្នំពេញ​)៖ មន្ទីរសំរាកព្យាបាល រដ្ឋាយ៉ាន់ (RADIAN CLINIC) ត្រូវបានបើកសម្ពោធ​ជាផ្លូវការហើយ ដែលមានទីតាំងស្ថិត​នៅសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលមានការចូល​រួមពីសំណាក់ លោក Katta Orn និង លោក សេង ហាក់ស្រ៊ុន។

លោកវេជ្ជបណ្ឌិត Anuras Kumar Sinha ដែលជាកូនប្រុសរបស់ លោកវេជ្ជបណ្ឌិត BK Sinha មកពីទីក្រុង London ចក្រភពអង់គ្លេស មករួមគ្នាសហការជាមួយ លោកវេជ្ជបណ្ឌិត ភី រដ្ឋាយ៉ាន់ (Dr.Phy Radian) ដើម្បីបង្កើត មន្ទីរសំរាកព្យាបាល រដ្ឋាយ៉ាន់(RADIAN CLINIC)នេះឡើង។ មន្ទីរសំរាកព្យាបាល រដ្ឋាយ៉ាន់ (RADIAN CLINIC) មិនមែនតែព្យាបាលយកប្រាក់ទាំងអស់នោះទេ គឺព្យាបាលឥតគិតថ្លៃផងដែរសម្រាប់ប្រជាជនទីទាល់ក្រលំបាក។

លោក សេង ហាក់ស្រ៊ុន ដែលជាប្រធានសមាគម គ្រឹះស្ថាន សេវាសុខាភិបាលឯកជនកម្ពុជាបាននិយាយថា នេះជាគ្លីនិចឯកជនដំបូងគេហើយដែលមានសេវាឥតបង់ប្រាក់ចំពោះជនក្រីក្រ ហើយលោកក៏សូមសំណូមពរផងដែរដល់គ្លីនិចផ្សេងៗទៀតគួរតែមានការព្យាបាលឥតបង់ប្រាក់សម្រាប់ប្រជាជនក្រីក្រ ដូចគ្លីនិចរដ្ឋាយ៉ាន់(RADIAN CLINIC)នេះព្រោះវាជាទង្វើដ៏ល្អសម្រាប់សង្គមខ្មែរយើង និងជាពិសេសមនុស្សជាតិ។

សូមបញ្ជាក់ថា៖ មន្ទីរសំរាកព្យាបាល រដ្ឋាយ៉ាន់(RADIAN CLINIC) មានវេជ្ជបណ្ឌិត និងគ្រូពេទ្យមើលថែរអ្នកជំងឺប្រកបដោយ សីលធម៌ និងបទពិសោធន៍ ហើយគ្លីនិចនេះ មានសេវាកម្មទទួលពិនិត្យឈាម វិភាគមេរោគក្នុងរាង្គកាយដោយម៉ាស៊ីនស្វ័យប្រវត្តិជាបច្ចេកទេសចុងក្រោយដ៏ទំនើប។

ពិនិត្យ និងព្យាបាលជំងឺ៖ ជំនាញផ្នែកជំងឺកុមារ, ជំងឺទូទៅមនុស្សចាស់, ផ្នែកមន្ទីរពិសោធន៍, ជំងឺសើស្បែក,ជំនាញរោគស្រ្តី និងសម្ភព,​ ផ្នែកវះកាត់តូច, ចាក់ថ្នាំបង្ការជំងឺសំរាប់កុមារ និង មនុស្សចាស់, សុខភាពរាង្គកាយទូទៅ,និងមានម៉ាស៊ីនពិនិត្យផ្ទៃពោះ វិភាគមេរោគក្នុងគ្រាប់ឈាមជាង ១០០មុខ ព្រមជាមួយសេវាបញ្ជូនអ្នកជំងឺ ទៅព្យាបាលនៅបរទេស ពិសេសទីក្រុង London ចក្រភពអង់គ្លេសផងដែរ។

អាស័យដ្ឋានសម្រាប់ទំនាក់ទំនង៖ ផ្ទះលេខ36BEo ផ្លូវលេខ 143 សង្កាត់វាលវង់ ខណ្ឌ7មករា​ រាជធានីភ្នំពេញ ឫតាមរយៈ Email: [email protected]  |ទូរស័ព្ទលេខ: 023 215 507។