(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា នាយករងទីចាត់ការការងារព្រំដែន និងប្រធានការងារទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ បានអញ្ជើញចូលរួមបូកសរុបការងារ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅក្នុងសណ្ឋាគារ លីហេង ឆាយ ស្ថិតនៅភូមិ បាលិលេយ្យ១ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្នុងពិធីខាងលើនេះ ក៏មានការចូលរួមពីលោកមេបញ្ជាការ លោកមេបញ្ជាការរង និងនាយទាហាន ទាហាន មកពីបណ្តាតាមព្រំដែន កម្ពុជា-ថៃ មាន២៦ច្រក ចាប់ច្រកចាំយាម ខេត្តកោះកុង រហូតទល់ច្រកមុំបី ខេត្តព្រះវិហារ។

ក្នុងឱកាសនោះដែរ លោកបានប្រាប់ទៅកងកម្លាំងយោធា ទាំងអស់ឲ្យខិតខំធ្វើការ ការកាន់តែរីកចំរើន និងមានការទំនាក់ទំនងឲ្យ ស្អិតរមួតជាមួយប្រទេសថៃ ដែលភូមិរបងជាមួយគ្នា និងពង្រឹងការងារឲ្យកាន់តែល្អប្រសើរ។

លោកឧត្តមសេនីយ៍ទោ ពេជ្រ វណ្ណា បានផ្តោតការងារសំខាន់គឺ ទី១-ពង្រឹងប្រៀបការពារមាតុភូមិ ពិសេសនៅតាមបន្ទាត់ព្រំដែនខិតខំ ព្យាយាមអត់ធ្មត់សហការដោះស្រាយ សភាពការតានតឹង ដោយសន្តិវិធីដើម្បីបញ្ជៀសឲ្យបានការប្រឈមដាក់គ្នា ដោយកម្លាំងប្រដាប់ អាវុធ ទី២-តាមដានសភាពការណ៍តាមបណ្តាព្រំដែន កម្ពុជា-ថៃ ពិសេសសភាពការណ៍ថ្មីៗ ដែលកើតឡើងនៅតាមបន្ទាប់ព្រំដែន ទី៣-កំណត់របបរាយការណ៍ស្តីពីសភាពការណ៍ និងសភាពការងារដែលអនុវត្តបានប្រចាំថ្ងៃ មកការិយាល័យ ទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ទី៤-ចាត់បញ្ជូននាយទាហាន ចូលវគ្គហ្វឹកហ្វឺនបំប៉នជំនាញការងារព្រំដែន នៅសាលាការពារព្រំដែនសំរាប់វគ្គក្រោយៗទៀត ទី៥-ផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល សភាពការណ៍ជាតិ អន្តរជាតិ ពិសេសសភាពការណ៍កើតឡើងថ្មីៗ ក្នុងតំបន់របស់ ខ្លួនគ្រប់គ្រង់ ទី៦-លើកកម្ពស់ការយល់ដឹង ដល់នាយទាហានក្រោមឱវាទគ្រប់ៗរូប  ឲ្យមានស្មារតីស្នេហាជាតិគាំទ្រ ជឿជាក់ពិតប្រាកដ លើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ទី៧-គ្រប់គ្រងឲ្យបានច្បាស់លាស់ ត្រឹមត្រូវ នូវសម្ភារៈបរិក្ខា អាវុធ គ្រាប់ ដែលមានស្រាប់ នៅតាមបុគ្គលនិមួយៗក៏ដូចជាអង្គភាព និងយកចិត្តទុកដាក់ស៊ីជម្រៅដល់ការងារ ធានា ទទួលបែងចែក ឲ្យបានទាន់ពេលវេលា តាមរបបតំណត់ ព្រមទាំងគិតគូរដល់សុខុមាលភាពកងទ័ពផងដែរ និងទី៨-ជំរុញការងារ កសាងជំរុំជំរកស្នាក់នូវ ការិយាល័យ ស្នាក់ការក្រុមការងារនៅតាមបណ្តាលច្រកទ្វារព្រំដែន រួមចំណែកបង្កបង្កើតផលលើកស្ទួយ ជីវភាពកងទ័ព និងត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋយើងជួបនឹងការលំបាក ដោយរងគ្រោះធម្មជាតិផ្សេងៗ និងទី៩ អប់រំនាយ ទាហាន នាយទាហាន ឲ្យបានយល់ដឹងពីច្បាប់ក្រមផ្សេងៗ ដូចជាក្រមព្រហ្មទណ្ឌ ក្រមរដ្ឋប្បវេណី ពិសេសច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕