(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក ​ហ៊ឹង ប៊ុនថន បានចេញដីកាកោះហៅ កញ្ញា ធី សុវណ្ណថា ប្រធានអង្គការ យុវជន និងកិច្ចការសង្គម និងជាអតីតសកម្មជនបក្សប្រឆាំង ឲ្យចូលបំភ្លឺមួយករណីទៀត លើបណ្ដឹងបរិហាកេរ្ដិ៍ និងជេរប្រមាទ តាមបណ្ដាញសង្គម Facebook នៅសប្ដាហ៍ក្រោយ។

នេះជាដីកាកោះលើកទី២ របស់កញ្ញា ធី សុវណ្ណថា។

ទី១៖ ដីកាកោះលើបណ្តឹង លើអ្នកលេង Facebook ម្នាក់ឈ្មោះ ម៉ោញ សារ៉ាត់ ចូលបំភ្លឺនៅម៉ោង៨ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។
ទី២៖ បណ្ដឹងរបស់កញ្ញាលើអ្នកលេង Facebook ម្នាក់ឈ្មោះ អួន វ៉ាន់សាក់ ចូលបំភ្លឺនៅម៉ោង៩៖៣០នាទីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦។

សូមបញ្ជាក់ថា កញ្ញា ធី សុវណ្ណថា​ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅ បានដាក់ពាក្យបណ្តឹង ម្ចាស់គណនេយ្យ Facebook ឈ្មោះ ម៉ោញ សារ៉ាត់ (Mounh Sarath) និង អួន វ៉ានសាក់ បន្ទាប់ពីឈ្មោះនេះបានបង្ហោះអត្តបទមួយដែលកញ្ញាបានចោទថា ជាការបរិហារកេរ្តិ៍ និងជេរប្រមាថ មកលើរូបនាង។

កញ្ញា ធី សុវណ្ណថា​ បានបញ្ជាក់ថា ឈ្មោះ អួន វ៉ាន់សាក់ (Oun Vansak) ដែលជាម្ចាស់ទំព័រ Facebook I Love Cambodia Hot News II ដោយបានបង្ហោះអត្តបទមួយដែលកញ្ញាបានចោទថា ជាការបរិហារកេរ្តិ៍ និងជេរប្រមាថ មកលើរូបនាង៕