(ភ្នំពេញ)៖ លោកតាអាចារ្យ និងប្រជាពលរដ្ឋនៅស្រុកកំណើតលោក កែម ឡី បាននាំគ្នានិយាយថា «ការពន្យាពេលអញ្ជឹង ហាក់ដូចធ្វើទារុណកម្មសព ដូចជា ទុកឲ្យហើមស្អុយ រលេះរលួសសព ពិបាកមើលណាស់ គាត់ជាខ្មោចតៃហោង​ គួរណាស់អាណិត ទឹកចិត្តប្រពន្ធ-កូនគេ, បាត់បង់ប្តីហើយ ទុកសាកសពហើមស្អុយ ឲ្យមើលទៀត គួរយល់ពីអារម្មណ៍ឈឺចាប់មួយនេះផង លោកអើយ»

លោកតាអាចារ្យ និងបងប្អូនបានបន្តទៀតថា តាមប្រពៃណីរៀងមក គេពុំឲ្យទុកសាកសពតៃហោងយូរនោះទេ មិនល្អឡើយ។

ក្រៅពីនោះលោកតាអាចារ្យ និងប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងវេទិការបស់កញ្ញា ធី សុវណ្ណថា នាថ្ងៃនេះ ក៏បានទាមទារឲ្យមានការ ហែសពមកបញ្ចុះ​នៅស្រុកកំណើតរបស់គាត់ កុំពន្យាពេលទៀត ពិតជាធ្វើបាបសាកសពណាស់ នេះបើយោងតាមវិដេអូរបស់កញ្ញា បង្ហាញនៅថ្ងៃទី១៧ ខែកក្កដានេះ បន្ទាប់ពីកញ្ញាធ្វើវេទិកាជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនៅស្រុកទ្រាំង ខេត្តតាកែវ ប្រមាណជាង១១០០នាក់៕

សូមទស្សនាវិដេអូ ប្រជាពលរដ្ឋចង់ឲ្យហែសពលោក កែម ឡី មកបញ្ចុះនៅស្រុកកំណើត៖