(ព្រៃវែង)៖ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ក្រោមការណែនាំពីលោក ស សុខា ប្រធានសហភាពសហព័ន្ធយុវជនខេត្ត និងលោកស្រី នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ បាននាំ យកទៀនព្រះវស្សា​ និងទេយ្យវត្ថុប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៣វត្ត​ តាមបណ្តាស្រុុកចំនួន​៣​ គឺ​ស្រុក​ស្វាយអន្ទរ​  ស្រុកបាភ្នំ​ និងស្រុកមេសាង ក្នុងខេត្តព្រៃវែង។

នៅក្នុងឱកាសនោះក្រុមការងារ ក្រៅពីការផ្តាំផ្ញើការសួរសុខទុក្ខ ពីលោក ស សុខា និងលោកស្រី រួចមក ក៏បានថ្លែងទៅកាន់ព្រះសង្ឃ និងប្រជាពលរដ្ឋ ដោយលើក អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើវិស័យ ពុទ្ធចក្រ និងអាណាចក្រ និងបានស្នើសុំឲ្យបងប្អូន ប្រជាពលរដ្ឋចេះសាមគ្គីរួបរួមគ្នា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។