Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តសៀមរាប នាំយកទៀនព្រះវស្សា និងបច្ច័យវេរប្រគេនព្រះសង្ឃ នៅព្រះអង្គចេក ព្រះអង្គចម និងវត្តរាជបូព៌

17-07-2016 15:34

(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត និងលោកស្រី ព្រមទាំង លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី បាននាំយកនូវទៀនព្រះវស្សា បច្ច័យ និងគ្រឿងឧបភោគ បរិភោគ ទៅវេរប្រគេនព្រះសង្ឃ នៅព្រះអង្គចេក ព្រះអង្គចម និងវត្តរាជបូព៌ ព្រឹកថ្ងៃ១៣កើត ខែអាសាឍ ឆ្នាំវក អដ្ឋស័ក ព.ស២៥៦០ ត្រូវថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ ព្រមទាំងមានការចូលរួមពីសំណាក់អស់លោក លោកស្រី ជាសមាជិកក្រុមការងារខេត្ត អាជ្ញាធរក្រុង ចៅសង្កាត់ និងមន្ត្រីរាជការ។

បន្ទាប់ពីព្រះសង្ឃចម្រើនព្រះបរឹត្ត និងតាមការធ្វើកិច្ចទៅកម្មវិធីរបស់លោកតាអាចារ្យ ក៏បានប្រារព្វធ្វើ ពិធីវេរប្រគេនទៀនព្រះវស្សា ទៅតាមគន្លងប្រពៃណី ព្រះពុទ្ធសាសនានៃយើង ដើមី្បឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន សាច់សាលោកហិត កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី មរណៈ ក្នុងបុព្វហេតុជាតិមាតុភូមិ ក្នុងការអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើន ដែលបានចែកឋាន ទៅកាន់លោកខាងមុខផងដែរ ។

ម៉្យាងទៀតការប្រគេនទៀតព្រះវស្សានេះ គឺជាការប្រារឰធ្វើទៅតាមទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដែលមាននាសម័យកាល យូលង់មកហើយ នៅជារៀងរាល់ឆ្នាំ និង ដើម្បីប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងរយៈពេលមួយត្រីមាស ដែលចាប់ចូលពីថ្ងៃទី ១រោជ ខែអាសាឍរហូតដល់ថ្ងៃ១៥កើតខែអស្សុជ ៕