(ភ្នំពេញ)៖ របាយការណ៍​បូកសរុប​លទ្ធផល បង្ក្រាប​បទល្មើស​គ្រឿងញៀន​ប្រចាំ​ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៦ គិត​ត្រឹម​ម៉ោង១៦​ល្ងាច របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃម្សិលមិញសមត្ថកិច្ច​ បាន​បង្ក្រាប​បទល្មើស​ជួញដូរ រក្សាទុក​និង​ប្រើប្រាស់ ​គ្រឿងញៀន​៥​ករណី ឃាត់ខ្លួន​មនុស្ស​១១​នាក់ ក្នុងនោះមុខសញ្ញា​ជួញដូរ៨​នាក់ និងមុខសញ្ញា​ប្រើប្រាស់ ៣​នាក់ រឹបអូស​បាន​មេ​តំ​ហ្វេ​តា​មីន​ (ice) ២៤.៩៨​ក្រាម និង​១៤​កញ្ចប់​តូច​។​

​យោងតាម​របាយការណ៍​ទីតាំង ​ដែល​បង្ក្រាបបាន​រួមមាន​ទី​១. មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១​ករណី​ឃាត់ខ្លួន២​នាក់ ជាមុខសញ្ញា​ជួញដូរ​ រឹមអូសមេ​តំ​ហ្វេ​តា​មីន ​(ice) ២៤.៩៧​ក្រាម​។ ទី​២. កំពង់ស្ពឺ បង្ក្រាប១​ករណី​ ឃាត់ខ្លួនម្នាក់ ជាមុខសញ្ញា​ ជួញដូរ​ រឹមអូសមេ​តំ​ហ្វេ​តា​មីន ​(ice) ១​កញ្ចប់​តូច​។ ទី​៣. ព្រៃវែង បង្ក្រាប១​ករណី​ ឃាត់ខ្លួន៣​នាក់ ជាមុខសញ្ញា​ជួញដូរ រឹមអូសមេ​តំ​ហ្វេ​តា​មីន ​(ice) ១៣​កញ្ចប់​តូច​។ ទី​៤. បន្ទាយមានជ័យ បង្ក្រាប១​ករណី​ឃាត់ខ្លួន៣​នាក់​ ជាមុខសញ្ញា​ប្រើប្រាស់​ និង​ទី​៥. សៀមរាប បង្ក្រាប១​ករណី​ ឃាត់ខ្លួន២​នាក់ ជាមុខសញ្ញា​ជួញដូរ រឹមអូសមេ​តំ​ហ្វេ​តា​មីន ​(ice) ០.០១​ក្រាម​៕