(តួកគី)៖ យោងតាមព័ត៌មានបរទេសចេញផ្សាយបន្តបន្ទាប់ បានឲ្យដឹងថា ប្រធានាធិបតីតួកគីលោក Erdogan មកដល់ព្រលានយន្តហោះអ៊ីស្តង់ប៊ុល ក្រោមការការពារពីប្រជាជនយ៉ាងច្រើនកកកុញ។ នាយករដ្ឋមន្រ្តីតួកគី បានថ្លែងថា មានមនុស្សជាង១២០នាក់ ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងអំពើរដ្ឋប្រហារ។

សូមបញ្ជាក់ថា ក្រុមទាហានដែលកំពុងគ្រប់គ្រងប្រទេសនោះ មិនទាន់ដឹងច្បាស់ថាជាភាគីខាងណានោះទេ។ ភាពចលាចលកំពុងកើតពេញផ្ទៃប្រទេស និងដាក់ប្រទេសក្នុងច្បាប់អាជ្ញាសឹក។

នៅក្នុងសេចក្តីថ្លែងការណ៍ដោយទូរទស្សន៍រដ្ឋបានលើកឡើងថា យោធាដែលហៅខ្លួនឯងថា ក្រុមប្រឹក្សាសន្តិភាព បានគ្រប់គ្រងអំណាចក្នុងប្រទេសទាំងមូលហើយ ព្រមទាំងបានដាក់បម្រាមគោចរ និងច្បាប់សឹកផងដែរ។ ការថ្លែងបែបនេះត្រូវបានប្រធានាធិបតី តួកគី លោក Erdogan និងនាយករដ្ឋមន្ត្រីតួកគី Binali Yildirim ច្រានចោល ហើយអះអាងថា រដ្ឋាភិបាលកំពុងគ្រប់គ្រងស្ថានការណ៍ទាំងស្រុង ស្របពេលតំបន់គ្មានការហោះហើរ ត្រូវបានដាក់នៅជុំវិញទៅក្រុងអង់ការ៉ាទាំងមូល៕

សូមទស្សនាការផ្សាយផ្ទាល់តាមរយៈ Skynews:

<img alt="" src="http://ichef-1.bbci.co.uk/news/624/cpsprodpb/33B9/production/_90414231_6eee9db9-02f9-4a4e-9207-3fe1b0cbf51b.jpg"