(ភ្នំពេញ​)៖​ នៅ​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៥​លើក​ (​យប់​៣​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់ម្នាក់ រង​របួសធ្ងន់​៥​នាក់ និង​របួសស្រាល​៣​នាក់។​

ប្រភពព័ត៌មានដដែលបានបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​៥​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​៩​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​៦​គ្រឿង​ រថយន្ត​ធុន​តូចចំនួន​២​គ្រឿង​ និងយាន​ផ្សេងៗ​១​គ្រឿង​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៤​លើក​,​ បត់​គ្រោះថ្នាក់១​លើក​។

នៅ​ថ្ងៃ​ទី​១៥​ ខែកក្កដា​ ឆ្នាំ​២០១៦​ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែ​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន​ ៤,២៥៥​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​១,៨៤១​គ្រឿង​ និង​ពិន័យ​សរុប​២,៤១៤​ គ្រឿង​ ៕