(ប៉ារីស)៖ ដោយលើកឡើង បន្ទាប់ពីទៅសួរសុខទុក្ខជនរងគ្រោះ នៅមន្ទីរពេទ្យមួយ នាទីក្រុងនីស ប្រធានាធិបតីបារាំង លោក Francois Hollande បានឲ្យដឹងថា មានមនុស្សប្រមាណ៥០នាក់ ស្ថិតក្នុងសភាពស្ទើរស្លាប់ស្ទើររស់ បន្ទាប់ពីការវាយប្រហារ ដោយរថយន្តដឹកទំនិញបើកបុករះ ដែលបានបណ្តាលឲ្យមនុស្ស៨៤នាក់ស្លាប់។ នេះបើតាមសារព័ត៌មានស៊ិនហួ ចុះផ្សាយនៅយប់ថ្ងៃទី១៥ ខែកក្កដានេះ។

លោក ​Hollande ត្រូវបានគេមើលឃើញថា មានទឹកមុនក្រៀមក្រំ អមដំណើរដោយលោកនាយករដ្ឋមន្ត្រី Manuel Valls បានមានប្រសាសន៍បន្តថា «វាគឺជាការវាយប្រហារ មកលើប្រទេសបារាំង ដោយនេះគឺជាសកម្មភាពភេរវកម្ម»