(ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបញ្ជូន លោក អ៊ឹង ជាវែង ប្រធានការិយាល័យវិនិយោគមិនមែនកាត់ដេរ និងជាជំនួយការអគ្គនាយកគយ និងរដ្ឋាករកម្ពុជា ទៅដល់តុលាការ ក្រុងភ្នំពេញហើយ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បន្ទាប់ពីឃាត់ខ្លួនពាក់ព័ន្ធនឹងអំពើពុករលួយ។ នេះបើតាម លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា លោក អ៊ឹង ជាវែង ត្រូវបានសមត្ថកិច្ច នៃអង្គភាពប្រឆាំងអំពើពុករលួយឃាត់ខ្លួន កាលពីល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅមុខសណ្ឋាគារមួយ ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីរកឃើញថាលោកបាន ទារលុយពីក្រុមហ៊ុនមួយចំនួន ដែលខុសនឹងច្បាប់៕