(ព្រះវិហារ)៖ សាខាកាំកុងត្រូលខេត្តព្រះវិហារ ដឹកនាំដោយលោក ដួង មុនី ប្រធានសាខា សហការណ៍ជាមួយ មន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ បានចុះធ្វើការត្រួតពិនិត្យទំនិញ និងដកហូតទំនិញខូចគុណភាព នៅតាមផ្ទះនានា និងផ្សារ ​ស្ថិតក្នុងឃុំស្អាង ស្រុកជ័យសែន។

លោក ដួង មុនី ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាពមួយចំនួនដូចជា ទឹកក្រូចចម្រុះ ​៦៨លីត្រ នំផ្សេងៗទម្ងន់៨,០៨៩គីឡូក្រាម ​មេស្រាកញ្ចប់ទម្ងន់១៣គីឡូក្រាម ហើយបានដុតកំទេចចោលភ្លាមៗ នៅក្នុងទីតាំងសាលាស្រុកជ័យសែន។ បន្ថែមពីនេះ លោក បានណែនាំដល់អាជីវករ ទាំងអស់​សូម​កុំលក់​ ទំនិញដែលខូចគុណភាព ព្រោះវាមានផលប៉ះពាល់ខ្លាំងណាស់ នៅពេលដែលប្រជាពលរដ្ឋទិញយកទៅបរិភោគ៕