Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមការងារ CPP បាននាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ ទៅប្រគេនដល់ព្រះសង្ឃគង់ នៅវត្តគគី ក្នុងស្រុករមាសហែក

15-07-2016 14:25

(ស្វាយរៀង)៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំគគី នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បាននាំយកទៀន ព្រះវស្សានិងទេយ្យវត្ថុ ទៅប្រគេនដល់ព្រះសង្ឃគង់នៅវត្តគគី ស្ថិតក្នុងភូមិគគី ឃុំគគី ស្រុករមាសហែក។

ពិធីនេះត្រូវបានដឹកនាំដោយ លោកស្រី ឈុន សារឹម សមាជិករដ្ឋសភាមណ្ឌលស្វាយរៀង និងជាអនុប្រធានក្រុមការងារចុះជួយ ស្រុករមាសហែង លោក សែ វុទ្ធី អនុប្រធានក្រុមការងារចុះជួយស្រុករមាសហែក និងជាប្រធានក្រុមការងារចុះជួយឃុំគគី និងលោក ពេញ ជា អភិបាលស្រុក ផងដែរ។

សម្ភារដែលត្រូវបានប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសនោះរួមមាន ទៀនព្រះវស្សា២ដើម អង្ករ១០០គីឡូក្រាម មីយើង៦កេស ត្រីខកំប៉ុង ៥យូ ទឹកដោះគោ១កេសធំ ស្ករស៥គីឡូក្រាម ទឹកត្រី៣យូ ទឹកស៊ីអ៊ីវ៣យូ ប៊ីចេង៥គីឡូក្រាម តែ៣កញ្ចប់ ទឹកក្រូច៥កេស ប្រេងម៉ាស៊ូត ២កាន ស្មើរ៦០លីត្រ និងថវិកា ១,៥៦០,០០០រៀល។

លោក សែ វុទ្ធី បានលើកឡើងថា «នេះគឺជាការចូលរួមចំណែក ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋព្រោះផ្នែក ពុទ្ធចក្រ និងអាណាចក្រ តែងតែផ្សារភ្ជាប់គ្នាដែលមិនអាចកាត់ផ្តាច់ បានតាំងពីដូនតាយើងរហូតដល់បច្ចុប្បន្ន»