(ភ្នំពេញ)៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ត្រូវបានអគ្គិភ័យឆេះបំផ្លាញទាំងស្រុង នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ ដោយសារឆ្លងចរន្តភ្លើង។

អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាវ ស៊ីផាន បានដឹកនាំកម្លាំងសមត្ថកិច្ច និងអាជ្ញាធរចុះជួយអន្តរាគមន៍ភ្លាមៗ នៅកន្លែងកើតហេតុ ប៉ុន្តែគ្រោះអគ្គិភ័យមិនបានប៉ះពាល់ដល់អាយុជីវិត របស់ប្រជាពលរដ្ឋនោះទេ។

យ៉ាងណាក៏ដោយ អាជ្ញាធរក៏មិនទាន់បានបញ្ជាក់ពីទំហំ នៃការខូចខាតសរុបរួមនោះទេ​ សម្រាប់ហេតុការណ៍មួយនេះ៕