(ភ្នំពេញ)៖ ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ(CIMIF 2016) និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយន្ដភណ្ឌកម្ពុជាអន្តរជាតិ(CTG 2016)  ដល់២៨ ខែសីហាឆ្នាំ២០១៦ នៅសាលសន្និបាទនិងមជ្ឈមណ្ឌលតាំងពិព័រណ៍កោះពេជ្រ ដោយអ្នកតាំងពិព័រណ៍ជាង២០០ មកពី១៤ប្រទេស រួមទាំងកម្ពុជា នឹងតាំងបង្ហាញ ផលិតផល និងបច្ចេកវិទ្យាចុងក្រោយ​ទៅតាមស្ដង់នីមួយៗសរុបជាង២៥០ស្ដង់។

ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយន្ដភណ្ឌកម្ពុជាអន្តរជាតិ​ នៅតែត្រូវបានទទួលស្គាល់ ថាជាការតាំងពិព័រណ៍ ខ្នាតអន្តរជាតិ ដ៏ធំបំផុតនៅ​កម្ពុជា ហើយពិធីសម្ពោធជាផ្លូវការ នឹងត្រូវរៀបចំដោយក្រុមហ៊ុន Yorkers Trade & Marketing Service Co., Ltd ដែលសហការដោយក្រសួង ឧស្សាហកម្ម និងសិប្បកម្ម សមាគមរោងចក្រកាត់ដេរ​នៅកម្ពុជា (GMAC) សភាពាណិជ្ជកម្មកម្ពុជា(CCC) និងគាំទ្រដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួង ពាណិជ្ជកម្ម (TPD)។

លោក Akai Lin ប្រធានគម្រោងក្រុមហ៊ុន Chan Chao International Co., Ltd បានលើកឡើថា «យើងនឹងធ្វើខ្លួនជាចលករមួយ ដើម្បីជំរុញសេដ្ឋកិច្ច និងចូលរូមអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា»។​

លោកបន្ដថា ​​ពិសេសក៏មានការចូលរួមពីក្រុមហ៊ុនអន្តរជាតិល្បីៗ ដោយសារតែមានស្ថានភាពសេដ្ឋកិច្ចល្អប្រសើរ និងមានតម្លៃពលកម្មសម្យរម្យ ក្រុមហ៊ុនអន្តរជាតិល្បីៗ ដូចជា RIECKERMANN, TRUMPF, VEIT, JUKI, ORGAN NEEDLES, EISENKRAFT កំពុងតែស្វែងរកឱកាសជំនួញនៅកម្ពុជា ដែលចូលរូមព្រឹត្តិការណ៍មួយនេះ។ សមាគមន៍ឧស្សាហកម្មអគ្គសនី និងអេឡិចត្រូនិចតៃវ៉ាន់ ដែលមានក្រុមហ៊ុនចំនួន១០ ក៍នឹងតាំងបង្ហាញប្រភេទឧបករណ៍អគ្គិសនី ថាមពល និងប្រព័ន្ធភ្លើង ជាលើកតំបូង ផងដែរ។

សូមកុំខកខានក្នុងការចូលរួមទស្សនាក្រុមហ៊ុនទាំងអស់នោះ ក្នុងការតាំងពិព័រណ៍៤ថ្ងៃ ដើម្បីអភិវឌ្ឍន៍ទស្សនៈវិស័យពាណិជ្ជកម្មរបស់លោកអ្នក ដោយវេទិកាពិព័រណ៏ ឧស្សាហកម្មដ៏លេចធ្លោបំផុតអស់រយៈពេល៥ឆ្នាំមកហើយ ដែលពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិនិង ពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយន្ដភណ្ឌ កម្ពុជាអន្តរជាតិ​នៅតែតាំងចិត្តថាជាវេទិកាពាណិជ្ជកម្ម​ដែលផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជាជាមួយក្រុមហ៊ុនក្រៅស្រុក។

អ្នកចូលរួមការតាំងពិព័រណ៍ទាំងអស់ពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងព្រឹត្តិការណ៍ឧស្សាហកម្ម ដែលមានលក្ខណស្ដង់ដារអន្តរជាតិ រៀបចំដោយអ្នករៀបចំ ដែលមាន ជំនាញ។ តាមរ​យៈការចូលទស្សនា​ពិព័រណ៍ឧស្សាហកម្មគ្រឿងយន្តកម្ពុជាអន្តរជាតិ និងពិព័រណ៍ឧស្សាហកម្មសម្លៀកបំពាក់ និងវាយន្ដភណ្ឌកម្ពុជាអន្តរជាតិ លោកអ្នកនឹង អាចទិញផលិតផលដែល​មានតម្លៃសម្យរម្យ ​ឱកាសទទួលបាន​ចំនេះដឹង​ពីបច្ចេកវិទ្យាថ្មីៗ និងអាចពិភាក្សាជាមួយអ្នកជំនួញមកពីក្រៅប្រទេសទៀតផង។

សេវាកម្មការចុះឈ្មោះជាមុន និងការចូលទស្សនាជាក្រុម ដើម្បីសន្សំសំចៃពេលវេលា លោកអ្នកអាចធ្វើការចុះឈ្មោះជាមុន ហើយលោកអ្នកនឹងទទួលបាន ប័ណ្ណអាហារ មួយ និងសៀរភៅអ្នកតាំង​ពិព័រណ៍នៅបញ្ជរចុះឈ្មោះ។ អ្នករៀបចំពិព័រណ៍ ក៏ផ្ដល់សេវាធ្វើដំណើរសម្រាប់អ្នកចូលទស្សានាជាក្រុម ចាប់ពី១០នាក់ឡើងទៅ ករណីមានការស្នើសុំ។

សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់គេហទំព័រ៖ www.cambo-expo.com និងទំនាក់ទំនងអ្នកគ្រប់គ្រងការតាំងពិព័រណ៍ Chan Chao International Co., Ltd លោក Akai Lin ឬតាមរយៈអ៊ីម៉ែល: [email protected] ហើយសម្រាប់ការិយាល័យនៅកម្ពុជា កញ្ញា Bunleap ទូរស័ព្ទ៖086 69 29 29/0235553214  អ៊ីម៉ែល៖ [email protected]