(បារាំង)៖ ភេវរកជនជាតិទុយនេស៊ី វ័យប្រមាណ ៣១ឆ្នាំម្នាក់ បានបើករថយន្តធន់ធំមួយគ្រឿងបើកចូលទៅបុកលើហ្វូងមនុស្សបណ្តាលឲ្យស្លាប់ប្រមាណ ៨៤នាក់ និង១០០នាក់ផ្សេងទៀតបានរងរបួសនៅទីក្រុងនីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ (ម៉ោងនៅក្នុងប្រទេសបារាំង)។

បើតាមប្រធានាធីបតីបារាំង លោក ហ្រ្វង់ ស័រ ហូឡង់ បានឲ្យដឹងថា ភេរវករជនជាតិទុយនេស៊ី ត្រូវបានសមត្ថកិច្ចបាញ់សម្លាប់ភ្លាមៗផងដែរ។ ក្រោយហេតុការណ៍ ដ៏សែនរន្ធត់នេះ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ក៏បានចេញមកថ្កោលទោស និងចាត់ទង្វើនេះថា ជាការវាយប្រហារភេរវកម្មយ៉ាងរន្ធត់។

ជាមួយគ្នាប្រធានាធិបតីបារាំង លោក ហូឡង់ ក៏បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៣ខែថែមទៀត ក្រោយការវាយប្រហារភេរវកម្ម ដោយបើករថយន្តបុកមនុស្សនេះ។