(ភ្នំពេញ)៖ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា។

យោងតាមសេចក្តីប្រកាសព័ត៌មាននេះ បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃសុក្រ ទី២២ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង០៨៖០០នាទី ដើម្បីលើកសម័យប្រជុំលើកី៩ព្រឹទ្ធសភា នីតិកាលទី៣។

កិច្ចប្រជុំកាលពីព្រឹកមិញនេះ មានការចូលរួមពីលោក នៃ ប៉េណា ប្រធានស្តីទីនៃព្រឹទ្ធសភាកម្ពុជា និងសមាជិកសមាជិកាជាច្រើននាក់ទៀត៕

ខាងក្រោមនេះ គឺជាសេចក្តីកាសព័ត៌មានបង្ហាញពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នៅថ្ងៃទី១៥ ខែកក្កដានេះ៖