(បារាំង)៖ យោងតាមសារព័ត៌មាន AFP ចេញផ្សាយមុននេះបានឲ្យឹងថា អ្នកបើកបររថយន្តធុនធំបើកបុករះ​ សម្លាប់មនុស្សជាង ៨០នាក់ និងរបួសជាង ១០០នាក់នោះ នៅទីក្រុងនីស ប្រទេសបារាំង ត្រូវបានគេស្គាល់អត្តសញ្ញាហើយ ជាជនជាតិទុយនេស៊ី វ័យ៣១ឆ្នាំ ចំណែក​ឈ្មោះនោះ ក្រុមប៉ូលិសមិនទាន់បង្ហើបឲ្យដឹងនោះទេ។

ប្រធានាធិបតីបារាំង លោក ហូឡង់ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៣ខែ ក្រោយវាយប្រហារភេរវកម្ម បុករថយន្តបុកសម្លាប់មនុស្សនៅទីក្រុង នីស ដែលកើតឡើងចំថ្ងៃ បុណ្យជាតិដ៏ធំរបស់បារាំង។ អ្នកស្លាប់ក្នុងហេតុការណ៍នេះក៏មានក្មេងផងដែរ។

ហេតុការណ៍វាយប្រហារភេរវកម្មបើករថយន្តធុនធំ បុកសម្លាប់មនុស្សទីក្រុងនីស ប្រទេសបារាំង, អ្នកស្លាប់កើនឡើងដល់៨០នាក់ និងរងរបួសជាង១០០នាក់, ទង្វើវាយប្រហារភេរវកម្មនេះ កើតឡើងចំថ្ងៃបុណ្យជាតិដ៏ធំរបស់បារាំង (Bastille Day)។

សូមជំរាបថា ទីក្រុងនីស របស់បារាំងនេះក៏មានប្រជាពលរដ្ឋខ្មែរ រស់នៅមួយចំនួនធំដែរ៕