(បារាំង)៖ ប្រធានាធិបតីបារាំង លោក ហូឡង់ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៣ខែ ក្រោយវាយប្រហារភេរវកម្ម បុករថយន្តបុកសម្លាប់មនុស្សនៅទីក្រុង នីស ដែលកើតឡើងចំថ្ងៃ បុណ្យជាតិដ៏ធំរបស់បារាំង។ អ្នកស្លាប់ក្នុងហេតុការណ៍នេះក៏មានក្មេងផងដែរ។ 

តាមគោលការណ៍បារាំងគ្រោងដកប្រទេសក្នុងភាពអាសន្ននៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ ប៉ុន្តែនៅពេលនេះបានប្រកាសបន្តទៀតរហូតដល់៣ខែ។

ក្រោយពីមានការណីរថយន្តធុនធំបើកបុករះ នៅទីក្រុងនីស ប្រទេសបារាំង បណ្ដាលឲ្យ​មនុស្ស​ស្លាប់​រហូតដល់ ៨០នាក់ និងរបួសជាង ១០០នាក់នោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំង និងបង្ហាញពីភាពរន្ធត់ចិត្ត។

ហេតុការណ៍វាយប្រហារភេរវកម្មបើករថយន្តធុនធំ បុកសម្លាប់មនុស្សទីក្រុងនីស ប្រទេសបារាំង, អ្នកស្លាប់កើនឡើងដល់៨០នាក់ និងរងរបួសជាង១០០នាក់, ទង្វើវាយប្រហារភេរវកម្មនេះ កើតឡើងចំថ្ងៃបុណ្យជាតិដ៏ធំរបស់បារាំង (Bastille Day)៕