(បារាំង)៖ ក្រោយពីមានការណីរថយន្តធុនធំបើកបុករះ នៅទីក្រុងនីស ប្រទេសបារាំង បណ្ដាលឲ្យ​មនុស្ស​ស្លាប់​រហូតដល់ ៨០នាក់ និងរបួសជាង ១០០នាក់នោះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសយ៉ាងខ្លាំង និងបង្ហាញពីភាពរន្ធត់ចិត្ត។ នេះបើយោងតាមការចេញ​ផ្សាយ Update របស់់​សារព័ត៌មាន CNN នៅមុននេះបន្តិច។ ករណីវាយប្រហារនេះកើតឡើងចំថ្ងៃ បុណ្យជាតិដ៏ធំរបស់បារាំង។

នៅក្នុងសេចក្ដីថ្លែងការណ៍ថ្កោលទោស លោកអូបាម៉ា បានបញ្ជាក់ថា «អ្វីដែលបានកើតឡើងនៅ​ទីក្រុងនីស ប្រទេសបារាំង វាហាក់ដូចជា​ការវាយប្រហារ​ភេរវកម្ម​យ៉ាង​រន្ធត់»។ លើសពីនេះ លោកនឹងដឹកនាំក្រុម​ជំនួយ​របស់លោកដោយផ្ទាល់ទៅកាន់ប្រទេសបារាំង។

គួរបញ្ជាក់ផងដែរថា ហេតុការណ៍រថយន្តធុនធំបើកបុករះសម្លាប់មនុស្សយ៉ាងរង្គាលនេះ អាជ្ញាធរបារាំងកំពុងដាក់ការសង្ស័យថា ជាទង្វើភេរវកម្ម ព្រោះក្នុងហេតុការណ៍នោះ មានការបាញ់តបតគ្នារវាងខ្មាន់កាំភ្លើង និងប៉ូលិស៕