(បន្ទាយមានជ័យ)៖ មន្រ្តីនគរបាលខេត្តបន្ទាយមានជ័យ បានប្រាប់ឲ្យដឹងថា សមាជិកគណបក្សសង្រ្គោះជាតិម្នាក់ ត្រូវបានសមត្ថកិច្ចថៃចាប់ខ្លូន បន្ទាប់ពីបានចូលទៅជួញដូរគ្រឿងញៀន ក្នុងប្រទេសថៃ ហើយសមត្ថកិច្ចដកហូត បានថ្នាំញៀនជាង៦០០កញ្ចប់ផងដែរ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ចំណុចបរិវេណវត្តមួយ ស្ថិតក្នុងស្រុកតាប់ប្រាយ៉ា ខេត្តស្រះកែវ។

សេចក្ដីរាយការណ៍ពីតម្រូតថៃ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លូនបាននេះ ឈ្មោះ ចិន វុធចិន្ដា អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

មន្ដ្រីដដែលបន្ដថា ការឃាត់ខ្លូននេះ ធ្វើឡើងខណៈដែលជនសង្ស័យបានកាន់ថ្នាំញៀនមេតំហ្វេតាមីនWY៦០៦គ្រាប់ ចូលទៅប្រទេសថៃ ដើម្បីយកលក់ឱ្យជនជាតិថៃម្នាក់​ ឈ្មោះ ស៊ុ សាក់ ​អាយុ៣៨ឆ្នាំ រស់នៅភូមិថាប់រាជ ស្រុកតាប់ប្រាយ៉ា ក្រោយពីជនជានថៃរូបនេះកម៉្មងទិញ។

បច្ចប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចថៃ កសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី៕