(កំពត)៖ សាលាដំបូងខេត្តកំពត នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦នេះ ប្រកាសតែងតាំង​ប្រធានលេខាធិការដ្ឋាន និងអនុប្រធាន២រូបមព្រម​ទាំងប្រធានការិយា​ល័យរដ្ឋបាល ហិរញ្ញវត្ថុម្នាក់ផងដែរ។

ពិធីនេះបានធ្វើឡើង ក្រោមវត្តមាន​ លោក ច័ន្ទ សត្ថា អគ្គនាយករង នៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ នៃក្រសួងយុត្តិធម៌ និងជាតំណាង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អឹុង ម៉េងហួរ ប្រធាន​ក្រុមប្រឹក្សាខេត្ត លោក ជឹង ផល្លា អភិបាលរងខេត្តកំពត លោក ងិន ងិនដា អភិបាលរងខេត្តកែប លោក គាំ ឈាន ប្រធានសាលាដំបូងខេត្ត និងលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលា​ដំបូងខេត្តកំពត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាច្រើនរូប ទៀតផងដែរ។

មន្រ្តីសាលាដំបូងខេត្តកំពត បានឲ្យដឹងថា លោក ម៉ាន់ បូរ៉េត ត្រូវបានប្រកាសតែងតាំង ជាប្រធានលេខាធិការដ្ឋាន រដ្ឋបាលសាលាដំបូងខេត្តកំពត និងអនុប្រធាន២រូប ព្រមទាំង ប្រធានការិយាល័យ​រដ្ឋបាល ហិរញ្ញវត្ថុម្នាក់ផងដែរ។

សូមបញ្ជាក់ថា ស្ថាប័នថ្មីនេះ គោលបំណង ដំណើរការ ឲ្យកាន់តែមានភាពល្អប្រសើរ និងសុក្រិត្យភាពថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ ​ស្វែងរកនូវភាពយុត្តិធម៌ ជូនដល់ប្រជាជនគ្រប់ស្រទាប់៕