(ភ្នំពេញ)៖ ក្រុមបាល់ទាត់ឈុតតូច U-16 របស់កម្ពុជា បន្តធ្វើបានល្អទៀត តាមរយះបំបាក់ U-16 ប្រ៊ុយណេ ២-០ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកនារាត្រីថ្ងៃពុធ ទី១៣ កក្កដានេះនៃពានរង្វាន់ AFF U-16 Championship ដែលមានកម្ពុជា ធ្វើម្ចាស់ផ្ទះ។

កីឡាករនាំសំណាង ស៊ាន សុភ័ក្រ្ត បានបំប៉ោងសំណាញ់ទី២គ្រាប់ម្នាក់ឯងដោយការតែតបញ្ចូលទីនៅនាទីទី៣៧ និងស៊ុតគ្រាប់ទី២ បានសម្រេចទៀតនៅនាទីទី៧៦ ក្នុងវគ្គទី២ ក្រោយពីទទួលបាល់ពីមិត្តរួមក្រុម សៀង ចន្ធា៕

សូមទស្សនាវិដេអូ HighLight មានដូចខាងក្រោម៖