(ភ្នំពេញ)៖ បេក្ខជនឆ្នើមជាប់វគ្គជម្រុះថ្នាក់ជាតិធុរកិច្ច Maybank GO Ahead Challenge (MGAC 2016) របស់ធនាគារមេយប៊ែង នឹងត្រូវទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅប្រទេស ម៉ាឡេស៊ី នាខែសីហា ខាងមុខនេះ ជាមួយបេក្ខជនមកពី១៤ ប្រទេសជុំវិញពិភពលោក។

ការប្រកួតធុរៈកិច្ច Maybank GO Ahead .Challenge នេះ បានបន្ដទាក់ទាញអ្នកមានទេព្យកោសល្យពីសំណាក់ស្ថាប័នអប់រំឈានមុខថ្នាក់ឧត្ដមសិក្សាទូទាំងសកលលោក ជាមួយនឹងបេក្ខជនច្រើនជាង ៣៦,០០០នាក់ ដែលមានសញ្ជាតិខុសៗគ្នា បានដាក់ពាក្យចូលរួមនៅក្នុងឆ្នាំនេះ។ ការដាក់ពាក្យបានកើនឡើងលើសពី៥០% នៃចំនួន បេក្ខជនក្នុងឆ្នាំ២០១៥ និងមានចំនួនច្រើនជាងការចាប់ផ្ដើមដំបូង​នៃការប្រកួតនាឆ្នាំ២០១២ ដែលទទួលបានការដាក់ពាក្យចំនួន១,០០០នាក់ ដល់ទៅ៣៦ដង។

ក្នុងចំណោមបេក្ខជនចំនួន២,៣០០នាក់ ពីបណ្ដាសាកលវិទ្យាល័យទូទាំងកម្ពុជា ដែលបានដាក់ពាក្យចូលរួមប្រកួត បេក្ខជនឆ្នើមចំនួន៤០នាក់ ត្រូវបានជម្រុះមកចូលរួម ប្រកួត ក្នុងវគ្គជម្រុះថ្នាក់ជាតិ នៅអគារ មេយប៊ែង ថោវើ នៅរាជធានីភ្នំពេញ។ ក្នុងការប្រកួតពេញមួយថ្ងៃ បេក្ខជនបានប្រកួតប្រជែងគ្នា​តាមរយៈការដោះស្រាយកិច្ចការ ដែល ត្រូវបានរៀបចំឡើង ​ដើម្បីប្រឡងសមត្ថភាពរបស់​ពួកគេក្នុងការគិតជាយុទ្ធសាស្ដ្រ ការធ្វើផែនការយុទ្ធសាស្រ្ដ និង ភាពរហ័សរហួនក្នុងការឆ្លើយតបខណៈ ពេលដែលពួកគេអាចបន្ថែមនូវការយល់ដឹងផ្នែកអាជីវកម្ម ដើម្បីដោះស្រាយបញ្ហាដែលប្រឈម និងធ្វើការប្រកួតប្រជែងសម្រាប់ដែលតំណែងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ។

លោកស្រី ស៊ីន ត្សៀ លីវ នាយិកាប្រតិបត្ដិនៃធនាគារមេយប៊ែង (ខេមបូឌា) ភីអិលស៊ី បានថ្លែងថា «ការប្រកួតជម្រុះថ្នាក់ជាតិ នៃការប្រកួត ត្រូវបានរៀបចំឡើង ជ្រើស រើស បេក្ខជន​ឆ្នើម​ដើម្បីធ្វើជាតំណាង​ឲ្យប្រទេសកម្ពុជា ក្នុងាការប្រកួតជាមួយប្រទេសដទៃទៀតនៅវគ្គផ្ដាច់ព្រ័ត្រ ។ បេក្ខជននឹងត្រូវ បានវាយតម្លៃដោយអ្នកជំនាញ ដែលមាន បទពិសោធន៍ក្នុងការជ្រើសរើសបេក្ខភាពឆ្នើមដែលមានសក្ដានុពល​សម្រាប់ធានាគារ ហើយយើងយល់ថាបេក្ខជនកម្ពុជា មានភាពវ័យក្មេង មានថាមពល មានកម្លាំងចិត្ដខ្ពស់។ ដូច្នេះយើងជឿជាក់ថាពួកគេនឹងមានលក្ខណៈសម្បត្ដិ​គ្រប់គ្រាន់ក្នុងការប្រកួតប្រជែង ក្នុងសហគមន៍អាស៊ាន»។

ការប្រកួតធុរៈកិច្ច ដែលជាវគ្គផ្ដាច់ព្រ័ត្រ នាខែសីហាខាងមុខនេះ នឹងមានការចូលរួមពីកបេក្ខជន៦០នាក់ ពីប្រទសម៉ាឡេស៊ី សង្ហិបុរី ឥណ្ឌូនេស៊ី ហ្វីលីពីន ថៃ មីយ៉ាន់ម៉ា កម្ពុជា វៀតណាម ឡាវ  ប្រ៊ុយណេ ចិន ទីក្រុងហុងកុង ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ប្រកួតដណ្ដើមរង្វាន់ជាច្រើន ដែលរួមមានទឹកប្រាក់ ចំនួន៤០,០០០ដុល្លារ សម្រាប់ក្រុមជយលាភី ,ទឹកប្រាក់២០,០០០ដុល្លារ សម្រាប់ក្រុមទី២ និងទឹកប្រាក់ចំនួន១០,០០០ដុល្លារ សម្រាប់ក្រុមទី៣។ជយលាភីថ្នាក់សកល សម្រាប់ផ្នែកបុគ្គល នឹងទទួលបានជារង្វាន់ជាទឹកប្រាក់ ចំនួន ១,០០០ដុល្លារ ព្រមទាំងការហ្វឹកហាត់ការងារ រយៈពេល២សប្ដាហ៍ នៅទីស្នាក់ការធនាគាមេយប៊ែងណាមួយទូទាំងពិភពលោក។

លើសពីនេះទៅទៀត បេក្ខជនដែលបានចូលរួមវគ្គផ្ដាច់ព្រ័ត្រទាំងអស់ នឹងទទួលបានឱកាសការងារជាមួយធនាគារ មេឃប៊ែង ក្រោមកម្មវិធី Maybank Apprentice Programme (GMAP) ដែលពួកគេនឹងចាប់ផ្ដើមការងារក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

សម្រាប់ព័ត៌មានលម្អិតពីការប្រកួតធុរៈកិច្ច Maybank GO Ahead. Challenge, the Maybank Apprentice Programme និងបេក្ខជនក្នុងឆ្នំានេះ សូមចូលទៅកាន់វេបសាយ www.goaheadchallenge.com៕