(ភ្នំពេញ)៖ ក្រុមហ៊ុនមួយ បានប្រកាសស្វែងរកអតីតបុគ្គលិករបស់ខ្លួនចំនួន៥នាក់ ដែលបានប្រមូលលក់របស់ក្រុមហ៊ុន ហើយរត់ គេចខ្លួនបាត់ មិនព្រមចូលមកដោះស្រាយ ដោយក្រុមហ៊ុននោះបានបញ្ជាក់ថា ប្រសិនបើសមត្ថកិច្ច​ ឬប្រជាពលរដ្ឋបានឃើញបុគ្គល ដែលមានភិនភាគដូចរូបខាងក្រោម សូមរាយការណ៍ជូនក្រុមហ៊ុន តាមរយៈលេខ 088 555 011 ក្រុមហ៊ុននឹងមានជូនសាគុណ ជាទីគាប់ចិត្ត។

អតីតបុគ្គលិកទាំង៥រូបនោះរួមមាន៖

1-ឈ្មោះ រាម សុភ័ណ្ឌ ថ្ងៃខែឆ្នាំកំណើត ១១ ខែកញ្ញា ១៩៨២ មានទីលំនៅអចិន្រ្តៃយ៏ ភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ខណ្ឌប៉ៃលិន ក្រុងប៉ៃលិន។

2-ឈ្មោះ ឯម សុភារិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ដែលមានស្រុកកំណើតនៅភូមិ ព្រែកតូច ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល មានឪពុកឈ្មោះ យស់ សេង និងម្តាយឈ្មោះ ផាង សាលី។

3-ឈ្មោះ អ៊ិន ឌីវិក្រិត្យការ ភេទប្រុស អាយុ២៩ឆ្នាំ ដែលមានស្រុកកំណើតនៅភូមិ ព្រែកតូច ឃុំភូមិធំ ស្រុកល្វាឯម ខេត្តកណ្តាល មានឪពុកឈ្មោះ យស់ សេង និងម្តាយឈ្មោះ ផាង សាលី។

4-ឈ្មោះ ផល សុភ័ក្ត្រ ភេទប្រុស អាយុ៣១ឆ្នាំ ដែលមានស្រុកកំណើតនៅភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង។

5-ឈ្មោះ អ៊ុយ ស៊ុនលាង ភេទប្រុស កើតថ្ងៃទី១០ ខែ០១ ឆ្នាំ១៩៨០ ដែលមានស្រុកកំណើតនៅភូមិត្រពាំងនៀល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត៕

សូមមើលរូប និងលិខិតខាងក្រោម៖