(បារាំង)៖ ក្រុមការងារយុវជនប្រចាំទ្វីបអឺរ៉ុប បានជួបពិភាក្សាការងារ​ ជាមួយ ​លោក Jean-Claude DARDELET អភិបាលរង ក្រុង Toulouse និងលោក Aviv ZONABEND ប្រធានក្រុមប្រឹក្សា នៅទីក្រុង Toulouse ប្រទេសបារាំង កាលពីពេលថ្មីៗនេះ។

 នៅក្នុងឱកាសនោះ លោក ចែម វិឌ្យ៉ា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង និង លោក ហួត ហាក់ ក៏បានជំរាបជូនភាគីបារាំង អំពីគោលបំណងនៃដំណើរបេសកកម្មរបស់ក្រុមការងារយុវជន​ ប្រចាំទ្វីបអឺរ៉ុប អំពីសារសំខាន់នៃតួនាទីយុវជនក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ និង សភាពការណ៏វិវត្តន៏រីកចំរើន របស់កម្ពុជាលើគ្រប់វិស័យ ជាពិសេសការរីកចំរើនខាង វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៏ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។

ជាការឆ្លើយតប ភាគីបារាំងក៏បានកោតសរសើរ និងវាយតំលៃខ្ពស់សមិទ្ធិផលធំៗ ដែលរាជរដ្ឋាភិបាលសម្រេចបាន និងសន្យាធ្វើកិច្ចសហប្របត្តិការជាមួយគ្នា លើការផ្លាស់ឪប្ដូរយុវជនជាមួយគ្នា ផងដែរ៕