(ភ្នំពេញ)៖ លោក ម៉ប់ សារិន អនុប្រធានប្រចាំការ គណៈកម្មាធិការរាជធានីភ្នំពេញ និង លោក ក្រូច ផាន ប្រធានគណ:កម្មាធិការ ខណ្ឌពោធិ៍សែនជ័យ និងលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ រួមទាំងនិងក្រុមការងារនៅព្រឹកថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០១៦នេះ បាននាំយកទៀនវស្សា និងទេយ្យទាន ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ០២ វត្ត គឺ វត្តជន្លង់ម្លូ ស្ថិតនៅសង្កាត់ ភ្លើងឆេះរទេះ និង វត្តស្វាយផ្អែម ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

នៅក្នុងការនាំយកប្រគេនជូនទៅវត្ត២កន្លែងនោះផងដែល ដោយក្នុងមួយវត្តៗ ទទួលបាននូវ ៖
១-ទៀនវស្សា០១ គូរ២-ស្លាដក់ ១៧ ៣-ប្រេងម៉ាស៊ូត ៣០ លីត្រ៤-ទឹកដោះគោ ០១ កេស៥-ទឹកក្រូច០២ កេស៦-ទឹកសុទ្ធ  ០២ កេស៧-មី ០២ កេស៨-ស្ករស  ៥០ គ.ក្រ៩-បច្ច័យ១.០០០.០០០ រៀល ១០-ព្រះសង្ឃ ១៧អង្គ x ២០.០០០រៀល១១-តាជី-យាយជី : ១០០.០០០ រៀលផងដែរ៕