(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់លោកស្រី Tsai Ing-wen បានប្តេជ្ញាថានឹងការពារកោះ Taiping នៅក្នុងសមុទ្រ ចិនខាងត្បូងឲ្យបាន តាមរយៈកងទ័ពជើងទឹក និងនាវាចម្បាំងដែលខ្លួនកំពុងរៀបចំនឹងបញ្ជូនទៅនៅថ្ងៃនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០១៦។

ការសម្រេចរបស់កោះតៃវ៉ាន់នេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការអន្តរជាតិឡាអេ បានសម្រេចឲ្យ ហ្វីលីពីនឈ្នះក្តីលើប្រទេសចិន ក្នុងបញ្ហាសមុទ្រចិនខាងត្បូង ដែលកោះតៃវ៉ាន់ភ្លាមៗក៏បានចេញមុខជំទាស់ចំពោះ សេចក្តីសម្រេច ដែលនាំឲ្យប៉ះពាល់ដល់អធិបតេយ្យរបស់កោះតៃវ៉ាន់នោះផងដែរ។

គួរបញ្ជាក់ថា កោះ Taiping និងបណ្តាកោះតូចៗមួយចំនួនទៀតនៃប្រជុំកោះ ស្ព្រាតលី គឺភាគច្រើនជាដុំថ្មតែប៉ុណ្ណោះ ហើយមានចម្ងាយវែងជាងការកំណត់តំបន់សេដ្ឋកិច្ចផ្តាច់មុខ ២០០ម៉ៃល៍ នោះទៅទៀត។ តៃវ៉ាន់បានលើកឡើងថា ការកំណត់នាមនៃកោះ Taiping នៅក្នុងសាលដីការបស់តុលាការអន្តរជាតិនោះ ពិតជាប៉ះពាល់ខ្លាំងណាស់ដល់សិទ្ធិ និងការទាមទាររបស់តៃវ៉ាន់ ទៅលើបណ្តាកោះក្នុងសមុទ្រចិនខាងត្បូង។

សម្រាប់កងនាវានៅពេលនេះដែរ គឺតំណាងឲ្យសាធារណរដ្ឋប្រជាមានិតចិន ហើយឯកសណ្ឋានដែលកងទ័ពជើងទឹក តៃវ៉ាន់ស្លៀកពាក់នេះ ក៏តំណាងឲ្យទំនុកចិត្តពីសំណាក់ប្រជាជនតៃវ៉ាន់ផងដែរ៕